សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត ត្រូវបានតែងតាំងជាព្រះចៅអធិការវត្តឧណ្ណាលោម
- June 28, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ សម្ដេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត នាមឆាយា សីលសំវរោ កើតឆ្នាំ១៩៧៩ ព្រះជន្ម ៤៥វស្សា បួសបាន ៣៣វស្សា គង់នៅវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានតែងតាំងជា «ព្រះចៅអធិការវត្តឧណ្ណាលោម» បន្តពីសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាក្រកម្ពុជា។

សូមជម្រាបជូនថា វត្តឧណ្ណាលោមមានអាយុកាល ៥៨២ឆ្នាំហើយ។ នៅក្នុងឆ្នាំ១៤៤២ សម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់បានត្រាស់បង្គាប់ឱ្យកសាងវត្តចំនួន ៦ រួមមាន វត្តកោះ វត្តលង្កា វត្តព្រះពុទ្ធឃោសាចារ្យ វត្តពាមផ្លុង វត្តឧណ្ណាលោម វត្តខ្ពបតាយ៉ង ឬវត្តបុទុមវត្តី៕


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






