អបអរសាទរ! ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុតលំដាប់ទី១២ លើពិភពលោក
- June 27, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ប្រាសាទអង្គរវត្ត ជាប់ចំណាត់ថ្នាក់ជាគោលដៅទាក់ទាញទេសចរណ៍ល្អបំផុត លំដាប់ទី១២ លើពិភពលោកដោយ TripAdvisor’s Traveler Choice Awards។ ប្រាសាទបុរាណរបស់កម្ពុជា បានធ្វើឱ្យអ្នកធ្វើដំណើរមកពីជុំវិញពិភពលោកមានការងឿងឆ្ងល់ជាមួយនឹងស្ថាបត្យកម្មដ៏អស្ចារ្យ ចម្លាក់ដ៏ប្រណិត និងប្រវត្តិសាស្រ្តដ៏សម្បូរបែប។

សូមជម្រាបជូនថា ប្រាសាទអង្គរវត្ត ត្រូវបានស្ថាបនាឡើងក្នុងព្រះបាទសូរ្យវរ្ម័នទី២ ចាប់ពីឆ្នាំ១១១៣-១១៥០ ដែលជាមហាប្រាសាទដ៏អស្ចារ្យជាងគេមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ហើយបច្ចុប្បន្នក៏បានជាប់ឈ្មោះជាសំណង់សាសនដ្ឋានដ៏ធំជាងគេនៅលើពិភពលោកផងដែរ៕



ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia
រូបភាព៖ Ratana Photography, ROMA
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






