ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ត្រីជំនាញ រកឃើញបំណែកសាច់មាន់បង្កកជាង ១ពាន់គីឡូក្រាម ដឹកតាមរថយន្តឈ្មួញ ចូលតាមច្រករបៀង ខេត្តស្វាយរៀង

    BY Khmernote Media July 2, 2024
    មន្ត្រីជំនាញ រកឃើញបំណែកសាច់មាន់បង្កកជាង ១ពាន់គីឡូក្រាម ដឹកតាមរថយន្តឈ្មួញ ចូលតាមច្រករបៀង ខេត្តស្វាយរៀង

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការដុតកម្ទេចបំណែកសាច់មាន់បង្កកចំនួន ១ ៥០៩ គីឡូក្រាម ដែលជាទំនិញហាមឃាត់ក្នុងការនាំចូល និងត្រូវបានបង្ក្រាបដកហូតពីឈ្មួញ នាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ចូលតាមច្រករបៀងក្រសាំងជ្រុំ ក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

    អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងទៀតថា បំណែកសាច់មាន់បង្កកទាំងនេះ រួមមាន សាច់ភ្លៅមាន់បង្កក ៩៩២ គីឡូក្រាម និងជើងមាន់បង្កក ៥១៧ គីឡូក្រាម ៕

    ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា General Department of Customs and Excise

    Share This Post:
    MPO4D jitutoto mpo4d Mpoplay