ចូលរួមរំលែកទុក្ខ! លោក ហោ ណាំបូរ៉ា កូនប្រុសបង្កើតរបស់លោក ហោ ណាំហុង ទទួលមរណភាពដោយរោគាពាធ
- July 3, 2024
រាជធានីភ្នំពេញ៖ លោក ហោ ណាំបូរ៉ា កូនប្រុសបង្កើតរបស់លោក ហោ ណាំហុង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានទទួលមរណភាពនៅវេលាម៉ោង ១១៖១១នាទី ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៦៤ឆ្នាំ។

សូមបញ្ជាក់ថា លោក ហោ ណាំបូរ៉ា គឺជាអតីតឯកអគ្គរាជទូតរបស់កម្ពុជា នៅតាមបណ្តាប្រទេសមួយចំនួន។ ប្រទេសចុងក្រោយដែលលោកបំពេញការងារជាឯកអគ្គរាជទូត គឺនៅប្រទេសឥណ្ឌូនេស៊ី ហើយចប់អាណត្តិនៅខែមីនា ឆ្នាំ២០២០៕


ប្រភព៖ លោក វ៉ាន់ សារាយ Vann Saray
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






