សាលារាជធានីភ្នំពេញ បានខិតខំធ្វើការដាក់ប្រព័ន្ធលូមេធំៗ ដើម្បីរំដោះការជន់លិច ដោយទឹកភ្លៀងជាច្រើនខ្សែ ក្នុងរាជធានីភ្នំពេញ
- July 4, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា បច្ចុប្បន្ន សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ បានខិតខំធ្វើការដាក់ប្រព័ន្ធលូមេធំៗមានទទឹងចាប់ពី១,៥ម៉ែត្រ រហូតដល់លូខ្លះមានទទឹង២,៥ម៉ែត្រទឹកហូរ (លូប្រអប់) ដើម្បីរំដោះការជន់លិចដោយទឹកភ្លៀងជាច្រើនខ្សែ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងការស្ថាបនាស្ថានីយ៍បូមទឹកតាមចំណុចសំខាន់ៗ ដែលមានកម្លាំងម៉ូទ័រអាចបូមបានច្រើនម៉ែត្រគូបទាន់សភាពការណ៍ ជាហេតុធ្វើអោយតំបន់ខ្លះ មហាវិថី វិថី តីរៈវិថី ផ្លូវមួយចំនួនមានសភាពមិនការលិចទៀតទេ។

ដោយឡែកតំបន់មួយចំនួនទៀតបន្តលិចតែមានសភាពហូរលឿនជាងមុន ដោយលិចរយៈពេលខ្លីតាមរបាយទឹកភ្លៀងច្រើន រឺតិច ប្រចាំឆ្នាំ។ សាលារាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជរាជធានីភំ្នពេញ និងបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការរៀបចំប្រព័ន្ធលូមេធំៗជូនប្រជាពលរដ្ឋ ដើម្បីរំដោះការជន់ទៅតាមចំណុច ដែលបន្តលិចដោយជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ អោយបានជាអតិបរមា ៕













- Share This Post:






