ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ត្រៀមទឹកទុក! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីនៅពេលយប់ ក្នុងខណ្ឌ៣នេះ

    BY Khmernote Media July 9, 2024
    ត្រៀមទឹកទុក!  រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លីនៅពេលយប់ ក្នុងខណ្ឌ៣នេះ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកជាបណ្តោះអាសន្ន នៅតាមបណ្តាសង្កាត់ នៃខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញរួមមាន៖

    ១. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ១១០មម សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាយប់ថ្ងៃពុធ ទី១០ ខែកក្កដា ឆ្នាំ២០២៤
    ២.គ្រោងកាត់ភ្ជាប់បំពង់មេនាំទឹកស្អាតថ្មីទំហំ៣០០មម សង្កាត់ព្រៃស ខណ្ឌដង្កោ នាយប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤
    ៣. គ្រោងកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតថ្មីទំហំ២២៥មម សង្កាត់ឃ្មួញ ខណ្ឌសែនសុខ នាយប់ថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤។

    អាស្រ័យហេតុនេះ សូមលោកអភិបាល មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័ន រោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បី ត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្ដីអនុគ្រោះ ៕

    ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay