ព័ត៌មានជាតិ

ទាស់គ្នារឿងកន្លែងលក់ដូរ បង្កជាហិ-ង្សាប្រតាយប្រតប់គ្នាទៅវិញទៅមក រងរបួសទាំងសងខាង ត្រូវសមត្ថកិច្ចហៅមកសាកសួរ ចាត់ការតាមផ្លូវច្បាប់

BY
Khmernote Media
July 11, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង៩យប់នៅចំណុចក្បែរក្រសួងរៀបចំដែនដី នគរូបណីយកម្មនិងសំណង់ ស្ថិតនៅភូមិស្វាយប៉ាក សង្កាត់ស្វាយ ខណ្ឌប្ញស្សីកែវ ឈ្មោះថន ស្រី បានឈ្លោះប្រកែកពាក្យសម្ដីរឿងកន្លែងលក់ដូរជាមួយឈ្មោះ រ៉ន ផល ដែលជាអ្នកលក់ដូរក្បែរគ្នា ហើយអ្នកទាំងពីរបានវាយប្រតាយប្រតប់គ្នាទៅវិញទៅមកក៏រអិលធ្លាក់ទឹកប្រឡាយ ឃើញដូច្នោះបក្ខពួកទាំងសងខាងបានចូលទៅជួយវាយគ្នាទៅវិញទៅមកបន្ថែម បណ្ដាលឲ្យរងរបួសទាំងសងខាង។

ភ្លាមៗនោះ កម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមឃាត់បំបែកគ្នា និងបាននាំភាគីទាំងសងខាងមកប៉ុស្តិ៍តែម្ដងនិងបន្តបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវដើម្បីសាកសួរតាមនីតិវិធី។

ក្រោយពីសមត្ថកិច្ចសាកសួរភាគីជម្លោះសងខាងរួចហើយ ដោយអនុវត្តតាមបញ្ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនជម្លោះទាំងពីរក្រុមសរុប៦នាក់ ត្រូវបានបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​

Share This Post: