ក្រសួងមុខងារសាធារណៈ ជូនដំណឹងពីការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិល ឆ្នាំ២០២៤
- July 16, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងអំពីការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រ ជូនមន្ត្រីរាជការស៊ីវិលឆ្នាំ២០២៤ ដេីម្បីជាផលប្រយោជន៍ជូនមន្ត្រីរាជការ និងដេីម្បីអនុវត្តការតំឡេីងថ្នាក់បានទាន់ពេលវេលា។

ក្រសួងមុខងារសាធារណៈ បានទទួលសំណើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិត សញ្ញាបត្រពីក្រសួង ស្ថាប័នមួយចំនួនរួចហើយ ដោយឡែកក្រសួង ស្ថាប័នមួយចំនួនទៀត ពុំទាន់បានធ្វើសំណើមក ក្រសួងមុខងារសាធារណៈនៅឡើយ។ ដើម្បីជាផលប្រយោជន៍ជូនមន្ត្រីរាជការស៊ីវិល និងដើម្បីអនុវត្តការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រឱ្យបានទាន់ពេលវេលា សូមក្រសួង ស្ថាប័ន ដែលមិនទាន់បានលើកសំណើ សូមរួសរាន់រៀបចំ និងដាក់ ស្នើមកក្រសួងមុខងារសាធារណៈ ឱ្យបានត្រឹមដំណាច់ខែសីហា និងត្រូវភ្ជាប់ឯកសារមួយចំនួន ដូចខាងក្រោម៖
១-លិខិតស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិរបស់ក្រសួង ស្ថាប័នសាមីចំនួន ០១ច្បាប់
២-បញ្ជីរាយនាមមន្ត្រីរាជការស៊ីវិល ស្នើសុំដំឡើងថ្នាក់ ឋានន្តរស័ក្តិ ចំនួន ០១ច្បាប់
៣-ភ្ជាប់ប្រកាស អនុក្រឹត្យ ព្រះរាជក្រឹត្យ ដំឡើងថ្នាក់ ឋានន្តរស័ក្តិចុងក្រោយ ចំនួន ០១ច្បាប់
៤-សញ្ញាបត្រ ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម ចំនួន ០១ច្បាប់
ចំពោះ រដ្ឋបាលថ្នាក់ក្រោមជាតិ សូមរៀបចំការដំឡើងថ្នាក់ ឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រជូនមន្ត្រីរាជការស៊ីវិល ដោយអនុលោមតាមបែបបទនីតិវិធីជាធរមានឱ្យបានត្រឹមដំណាច់ខែសីហា។ ករណីពុំបានរៀបចំតាមពេលវេលាដែលបានកំណត់ខាងលើ ក្រសួងមុខងារសាធារណៈ នឹងមិនទទួលរៀបចំបែបបទបន្តឡើយ ហើយនឹងត្រូវលើកទៅធ្វើនៅឆ្នាំបន្ទាប់ទៀត៕

- Share This Post:






