- Khmernote Media
- ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅថ្ងៃទី ២២ ខែកក្កដានេះ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានថ្លែងអំណរគុណចំពោះទឹកចិត្តដ៏ល្អដែលបានលះបង់ក្នុងបុព្វហេតុរុករកឧទ្ធម្ភាគចក្រដែលបានបាត់ការទាក់ទងក្នុងឃុំថ្ម ស្រុកវាលវែង របស់កម្លាំងចម្រុះរបស់គណៈបញ្ជាការរដ្ឋបាលឯកភាពខេត្ត ក្នុងគោលបំណងតែមួយគត់គឺជួយសង្គ្រោះអាយុជីវិតធនធានដ៏ល្អរបស់ជាតិពីររូបដែលបានបាត់អត្តសញ្ញាណ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៤កន្លងមកនេះ។ គួររំលឹកថា ឧទ្ធម្ភាគចក្រដែលបាត់ការទាក់ទង កាលពីថ្ងៃទី១២ ខែកក្កដា គឺជាជើងហោះហើរ ដឹកនាំ ដោយ ឈ្មោះ ស៊ុន ផល្លា ប្រធានក្រុម និងឈ្មោះ ខេង ឆៃយុទ្ធ
July 22, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃទី១២ ខែកក្កដា ឧទ្ធម្ភាគចក្រមួយគ្រឿងនិងអ្នកបើកបរពីរនាក់ដែលកំពុងហោះហើរក្នុងភារកិច្ចវឹកហ្វឺនបានបាត់ការទាក់ទងនៅម្ដុំជួរភ្នំក្រវ៉ាញ។ មួយថ្ងៃក្រោយមកបេសកកម្មស្វែងរុករកបានចាប់ផ្តើម ប៉ុន្តែសកម្មភាពរុករកបានប្រើពេលវេលាអស់រយៈពេល ៩ថ្ងៃហើយ ប៉ុន្តែមិនទាន់ឃើញមានតំរុយទីដៅណាមួយដែលអាចនាំឆ្ពោះទៅរកឃើញនោះទេ។ ប្រតិបត្តិការរុករកនេះ បានប្រើប្រាស់កម្លាំងថ្មើរជើងដោយពាក់អាវភ្លៀងចូលទៅកាន់តំបន់ព្រៃក្រាស់ ជ្រោះជ្រលងភ្នំ និងកងកម្លាំងរុករកពីខាងលើ តំបន់ព្រៃដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងយន្តហោះដ្រូន ។ហើយនៅពេលចុងក្រោយនេះកម្លាំងរុករកបានកើនឡើងដល់ជាង១០០០នាក់ហើយដោយពាក់អាវភ្លៀងចុះប្រតិបត្តិការ។ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានបញ្ជាក់ថា ការដែលប្រើរយៈពេលយូរក្នុងការស្វែងរកដោយសារអាកាសធាតុដែលមានភ្លៀងខ្លាំងនិងចុះអ័ព្ទខ្លាំងហើយងងឹតដែលធ្វើអោយមានការរំខានដល់ឧទ្ធម្ភាគចក្រ ដែលរុករកមើលពីលើ។ ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែកក្កដា ក៏បានចុះទៅដឹកនាំផ្ទាល់ក្នុងប្រតិបត្តិការរុករកនេះដែរ។ ប្រតិបត្តិការរុករកនេះ
July 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រមាណ ១៩ និង ៣២នាទី មានករណីបុរសម្នាក់បានប្រើប្រាស់កាំភ្លើង ០១ដើម ម៉ាក AK47 កាន់គំរាមកំហែងទៅលើពលរដ្ឋ នៅចំណុចគល់ស្ពានព្រែកព្នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ និងប្រជាពលរដ្ឋរស់នៅក្បែរនោះផងដែរ។ ក្រោយមកជននោះបានកាន់កាំភ្លើងដើរចូលរថយន្តវិញ រួចបើកចេញពីកន្លែងកើតហេតុបាត់ទៅ។ បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបុរសនោះយកមកសួរនាំ។ ជនសង្ស័យឈ្មោះ សុខ មនោរម្យ អាយុ៣៧ឆ្នាំ
July 22, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ចាប់តាំងតែពីឆ្នាំ២០០២មក អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ(FFI) បានតាមដាន និងសិក្សាស្រាវជ្រាវ រហូតមកដល់បច្ចុប្បន្ននេះគេបានរកឃើញពងក្រពើភ្នំ ដែលបានញាស់ ជាកូនលក្ខណៈបែបធម្មជាតិមានចំនួន២៣៦ក្បាល ក្នុងនេះកូនក្រពើភ្នំ ដែលធ្វើការបង្កាត់ចាប់តាំងតែពីឆ្នាំ២០១១មក ញាស់បានចំនួនសរុប៤៨៤ក្បាល។ លោក លូ វន្នី ប្រធានកម្មវិធីអភិរក្សដីគោកនៃអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) បានប្រាប់ថាតំបន់ជួរភ្នំក្រវាញ ដែលជាតំបន់ដាច់ស្រយាលរបស់ប្រទេសកម្ពុជាគឺមានវត្តមាន សត្វក្រពើភ្នំច្រើនជាងគេក្នុងចំណោមកន្លែងដទៃទៀត ដូចជាទំបន់ទន្លេស្រែពក ខេត្តមណ្ឌលគិរីជាដើម។ លោកបានប្រាប់ថា ជាង២០ឆ្នាំមកនេះពោលគឺចាប់តាំងតែពីឆ្នាំ២០០២រហូតមកដល់ បច្ចុប្បន្នក្នុងការតាមដានពី សំបុកកូនក្រពើភ្នំគេបានរកឃើញមានកូនក្រពើភ្នំញាស់តាម លក្ខណៈធម្មជាតិ សរុបចំនួន២៣៦ក្បាល។ក្រៅពីនេះសម្រាប់អង្គការសត្វព្រៃ និង រុក្ខជាតិមានស្ថានីយបង្កាត់កូនក្រពើភ្នំនៅសួនសត្វភ្នំតាម៉ៅ
July 22, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មកដល់ពេលនេះឈានចូលដល់ថ្ងៃទី០៨ អាកាសធាតុមានការប្រែប្រួលឆាប់រហ័ស កាន់តែផ្តល់ការលំបាកដល់បងប្អូនកងទ័ព កងកម្លាំង ក្នុងការរុករក និងសង្គ្រោះ ឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តែទោះជាយ៉ាងណាក៏ដោយក្រសួងការពារជាតិ អគ្គបញ្ជាការ កងទ័ពជើងគោក ជាពិសេសយោធភូមិភាគទី៥, ឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កំពុងតែរួមគ្នារុករកឧទ្ធម្ភាគចក្រនេះ តាមផ្លូវអាកាសផងដែរ។ តាមគេហទំព័របណ្តាញសង្គមហ្វេសប៊ុកផ្លូវការក្រសួងការពារជាតិ នាថ្ងៃទី២០ ខែកក្កដានេះ បានឱ្យដឹងថា
July 20, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្ដីជូនដំណឹង ស្ដីពីការត្រៀមបង្ការជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង។ រដ្ឋបាលខេត្ត បានឱ្យដឹងថា ដោយផ្អែកលើ ស្ថានភាពបច្ចុប្បន្នកម្រិតទឹកស្ទឹងសង្កែ នៅចំណុចស្ពានសម្តេចតេជោ ហ៊ុន សែន ក្នុងក្រុងបាត់ដំបង មានកម្ពស់ ១២,៨០ម៉ែត្រ ដែលសង្កេតឃើញថាមានការកើនឡើងជាបន្តបន្ទាប់តាមរយៈជំនន់ទឹកភ្លៀង ហើយ ចំពោះកម្រិតទឹកដែលត្រូវប្រុងប្រយ័ត្នខ្ពស់ស្ថិតនៅកម្ពស់ ១៣,៥០ម៉ែត្រ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្តបាត់ដំបងទាំងអស់ ជាពិសេសបងប្អូនដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ និងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយហាមកូនចៅតូចៗកុំឱ្យចុះលេងទឹក និងត្រូវត្រៀមរៀបចំទុកដាក់នូវសម្ភារ ឯកសារសំខាន់ៗឱ្យបានត្រឹមត្រូវ និងស្វែងរកទីទួលសុវត្ថិភាព ដែលបានកំណត់ដោយ
July 20, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកសកម្មភាពធ្វើដំណើរជាបណ្តោះអាសន្នឆ្លងកាត់ទំនប់បង្ហៀរស្ទឹងឆ្វេង ស្ថិតនៅព្រំប្រទល់រវាងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស និងភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម សូមជម្រាបជូនថា៖ ដោយស្ថានភាពកំពស់ទឹកបាននឹងកំពុងជន់ឡើងជាបន្តបន្ទាប់ និងដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ចាម សូមផ្អាកសកម្មភាពធ្វើដំណើរជាបណ្តោះអាសន្នឆ្លងកាត់ទំនប់ បង្អោរស្ទឹងឆ្វេង ដែលស្ថិតនៅព្រំប្រទល់រវាងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស និងភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ម្យ៉ាងវិញទៀត ហាមសិស្សានុសិស្សទៅលេងទឹក
July 20, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ក្នុងពិធីកាត់វិញ្ញាសាជានិមិត្តរូបថា លោកគ្រូ អ្នកគ្រូ ដែលជាអ្នកតាក់តែងវិញ្ញាសា បានអញ្ជើញមកដល់មណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល វេលាម៉ោង ៦ព្រឹក ដោយចាប់ផ្តើមធ្វើការតាក់តែងវិញ្ញាសា វេលាម៉ោង៦ និង៣០នាទី។ ក្នុងឱកាសអញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា ជូនបេក្ខជនចំនួន ៣,៨៩៧នាក់ នាព្រឹកថ្ងៃទី២០ ខែកក្កដានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គិតត្រឹមម៉ោងប្រមាណ ៨ព្រឹក ជម្រើសវិញ្ញាសាត្រូវបានរៀបចំរួចរាល់យ៉ាងហោចណាស់ ១៤៥សំណួរ។ ក្នុងចំណោមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សម្រេចជ្រើសរើស១០០សំណួរ ជាប្រធានវិញ្ញាសា និងចុះហត្ថលេខាលើប្រធានវិញ្ញាសានោះ។ ឯកឧត្តមក៏បានលើកឡើងបន្ថែមទៀតថា
July 20, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ហៀម ឃួន អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តពោធិ៍សាត់ បានប្រាប់ក្រុមការងារផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណិតក្រសួងព័ត៌មាន នៅថ្ងៃទី២០ ខែកក្កដានេះថា គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយនិងអាជ្ញាធរខេត្តពោធិ៍សាត់បានចាប់ផ្ដើមប្រើឧទ្ធម្ភាគចក្រ ដើម្បីរុករកសាកសពឧទ្ធម្ភាគចក្រពីលើអាកាស ខណៈរហូតមកដល់ពេលនេះ នៅមិនទាន់មានតំរុយអំពីទីតាំងធ្លាក់ឧទ្ធម្ភាគចក្រយោធានោះនៅឡើយទេ។ ប្រតិបត្តិការស្វែងរកពីលើអាកាសនេះ បានដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ គន់គីម អនុប្រធានទី១ គណៈកម្មាធិកាជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ បើតាមអ្នកនាំពាក្យ នេះជាលើកទី១ហើយដែលប្រតិបត្តិការស្វែងរកពីលើអាកាសនេះបានដំណើរការ ខណៈចាប់តាំងពីកើតមានឧបទ្វវហេតុធ្លាក់ឧទ្ធម្ភាគចក្រនោះមក មេឃភ្លៀងខ្លាំងជាមួយអ័ព្ទ ដែលយើងមិនអាចប្រើឧទ្ធម្ភាគចក្របាន។ ចាប់ទាំងពីថ្ងៃដំបូងដែលឧទ្ធម្ភាគចក្របានធ្លាក់កាលពីថ្ងៃទី១២ ខែកក្កដា មកអាជ្ញាធរខេត្តពោធិ៍សាត់បានប្រើប្រាស់កម្លាំងសម្រាប់បំរើអោយប្រតិបត្តិការស្វែងរកទីតាំងធ្លាក់ឧទ្ធម្ភាគចក្រនោះ ដោយមានកម្លាំងដើរល្បាត
July 20, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានចេញសេចក្ដីជូនដំណឹង ស្តីពី ការបើកទ្វាររំដោះទឹកចេញពីអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយ ក្នុងករណីទឹកមានការកើនឡើងដល់កម្ពស់ ១៤៨,០០ម៉ែត្រ។ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត សូមជម្រាបជូនដំណឹងដល់សាធារណៈជន មេត្តាជ្រាបថា ដោយសារកត្តាអាកាសធាតុ ភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នា ជាពិសេសនៅ តំបន់អាងទឹក នៃស្ថានីយ៍វារីអគ្គិសនីកំចាយ កម្រិតទឹកក្នុងអាងបានបន្តកើនឡើងជាបន្តបន្ទាប់។ តាមការគូសបញ្ជាក់របស់ក្រុមការងារបច្ចេកទេស នៃទំនប់វារីអគ្គិសនីកំចាយបានឲ្យដឹងថា នៅពេលកម្រិតទឹកមាន ការកើនឡើងដល់កម្ពស់ ១៤៨,០០ ម៉ែត្រ ក្រុមការងារបច្ចេកទេសនឹងធ្វើការបើកទ្វាររំដោះទឹកចេញពីទំនប់ វារីអគ្គិសនី ដោយសន្សឹមៗ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណៈជនជ្រាបជាព័ត៌មាន ៕ ប្រភព៖ រដ្ឋបាលខេត្តកំពត
July 20, 2024












