- Khmernote Media
- ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ សមាគមន៍គ្រូពេទ្យស្ម័គ្រចិត្តខេត្តយ្យងសាងប៊ុកដូនៃសាធារណរដ្ឋកូរ៉េមកពិនិត្យនិងព្យាបាលជំងឺទូទៅជូនមន្ត្រីរាជការបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំដោយគិតថ្លៃ។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីពេលថ្មីៗកន្លងទៅនេះ។ សេចក្តីជូនដំណឹងបញ្ជាក់ថា៖ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមគោរពជម្រាប និងជូនដំណឹងដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការនិងពុក ម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំឱ្យបានជ្រាបថា៖ មន្ទីរសុខាភិបាល ខេត្តបានសហការជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តយ្យងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាមជូន បងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ កម្មវិធីពិនិត្យព្យាបាលនេះធ្វើឡើងរយៈពេល
July 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំង អ្នកឧកញ៉ា សុខ គង់ ជាទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នីតិកាលទី៥។ អ្នកឧកញ៉ា សុខ គង់ គឺជាមហាសេដ្ឋីមួយរូប និងជាមនុស្សដ៏មានឥទ្ធិពល ក្នុងចំណោមឧកញ៉ាៗជាច្រើនរូបទៀត ដែលកាន់កាប់ជំនួញធំៗជាច្រើននៅក្នុងប្រទេសកម្ពុជា។ អ្នកឧកញ៉ា សុខ គង់ ជាស្ថាបនិកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមិន គ្រុប មានអាជីវកម្មមួយចំនួនដូចជា
July 24, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តដល់កិច្ចប្រឹងប្រែងរបស់ក្រុមរុករក ដើម្បីស្វែងរកអាកាសយានិករបស់កម្ពុជា ទោះក្នុងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុដ៏លំបាកក្តីអស់រយៈពេល១៣ថ្ងៃកន្លងមកនេះ។ ជាមួយគ្នានេះ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុកសម្តេចធិបតី កាលពីព្រឹកថ្ងៃទី២៣ ខែកក្កដាបានណែនាំក្រុមរុករកត្រូវតែបន្តទៅមុខ រហូតដល់យើងអាចរកឃើញអាកាសយានិករបស់យើងទាំងពីររូប ។ សូមរំលឹកថា កាលពីថ្ងៃទី១២ ខែកក្កដាឧទ្ធម្ភាគចក្រមួយគ្រឿងរបស់កងទ័ពជើងអាកាស នៃកងយោធពលខេមរភូមិន្ទ ធុន Z-9 លេខ MH912 ដឹកនាំដោយ លោក ស៊ុន ផល្លា ជាប្រធានក្រុម និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិកហោះហើរ
July 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ បានប្រគេនកូនត្នោតចំនួន១៥០០ដើម ដល់ព្រះមេធានុរក្ស វជិរប្បញ្ញោ បណ្ឌិត គូ សុភាព ព្រះគ្រូសូត្រស្តាំ វត្តនិគ្រោធវ័ន ហៅ វត្តគល់ទទឹង។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរព្រះគុណ ដល់ព្រះគ្រូ បណ្ឌិត គូ សុភាព ដែលបានចូលរួមយុទ្ធនាការ «ពន្លកបៃតង» និងតែងតែបានអប់រំចិត្ត បណ្តុះគំនិតសាធារណជនឱ្យស្រឡាញ់ភាពស្អាត ភាពបៃតង និងប្រតិបត្តិខ្លួនល្អនៅក្នុងសង្គមកម្ពុជា។ ឯកឧត្តមបណ្ឌិត
July 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិ ចក្រភពអង្គរ លើទី៩ (9th Angkor Empire Marathon 2024) នឹងចាប់ផ្តើមជាផ្លូវការ នាព្រឹកព្រលឹម ថ្ងៃអាទិត្យទី០៤ ខែសីហា ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ដោយគិតមកដល់ត្រឹមព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះមានអត្តពលិកជាតិ-អន្តរជាតិជិត ៣០០០នាក់មកពី៣៧ប្រទេសបានចុះឈ្មោះចូលរួមរត់ប្រណាំង ក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ។ នេះបើតាមការគូសបញ្ជាក់របស់លោក សែម ផល្លា នាយកចាត់ការទូទៅទិវាម៉ារ៉ាតុងអន្តរជាតិ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅព្រឹកថ្ងៃទី២៤
July 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ការចែកចាយ លក់ ឬទទួលទានស្រាថ្នាំចំនួន ៣ ប្រភេទ ដោយមានផ្ទុកសារធាតុ SILDENAFIL(សារធាតុបង្កើនផ្លូវភេទបុរស) កម្រិតខ្ពស់ ដែលអាចធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពរបស់អ្នកទទួលទាន និងអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ យោងតាមការ វិភាគគុណភាពនៅមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល នៃក្រសួងសុខាភិបាល បានបញ្ជាក់លទ្ធផលថា ស្រាថ្នាំឈ្មោះ Royal Health Wine EST:2005 ចំណុះ 500ml, Royal Health Wine EST:2005 ចំណុះ 100ml
July 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ការបង្ការបញ្ហាសុខភាពបណ្តាលមកពីការបរិភោគផ្សិតពុល។ ក្រសួងសុខាភិបាល បានឱ្យដឹងថា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០២៤ មានករណីពុលផ្សិតចំនួន ១៧នាក់ (ស្រី៤នាក់) ដោយមានរោគសញ្ញា ចុកពោះ រាក ក្អួត នៅភូមិឡុំ ឃុំប៉ក់ញែ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បន្ទាប់ពីបរិភោគផ្សិត ដោយត្រូវបាននិងកំពុងទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ។ ក្រុមឆ្លើយតបបន្ទាន់របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បាននិងកំពុងសហការជាមួយក្រុម ការងារនៃអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធដោយទទួលការផ្តល់យោបល់បច្ចេកទេសពី
July 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឱកាសអញ្ជើញថ្លែងសារពិសេសទាក់ទិនទៅនឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានទាត់ចោលចំពោះការ ចោទប្រកាន់ថា សម្តេចបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីខ្មែរទៅក្នុងដីរបស់វៀតណាមតាមរយៈការបង្កើតកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ (CLV)នោះ។ សម្តេចតេជោ បានបញ្ជាក់ថា «ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមិនបានចុះកិច្ចព្រមព្រៀងបញ្ចូលដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមឡើយ»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កម្ពុជាមានកិច្ចព្រមព្រៀងជំរុញ និងសម្រួលពាណិជ្ជកម្ម។ កិច្ចព្រមព្រៀងស្ដីពីការផ្លាស់ប្ដូរទំនិញ និងសេវា។
July 23, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ផ្ដល់ប្រយោជន៍ឱ្យកម្ពុជាច្រើនជាងភាគីវៀតណាម និងភាគីឡាវ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងសារពិសេសជូនពលរដ្ឋទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ។ តាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន ប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV) បានផ្ដល់អត្ថប្រយោជន៍ឱ្យកម្ពុជា រួមមាន៖ ទី១. ជម្រើសផ្នែកសេដ្ឋកិច្ចដ៏ល្អងាយស្រួលក្នុងការដឹកទំនិញ លក់ដូរផលិតផលរបស់ប្រជាពលរដ្ឋ ទី២. បញ្ហាសន្តិសុខ
July 23, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់អ្នកនៅក្នុងប្រទេសកម្ពុជា ហើយញុះញង់ បំភ្លៃការពិត ពាក់ព័ន្ធនឹងរឿងតំបន់អភិវឌ្ឍន៍ត្រីកោណ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់។ សម្តេចអគ្គមហាសេនាបតីតេជោ ថ្លែងនៅក្នុងសារពិសេសជូនពលរដ្ឋទាក់ទិនទៅនឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម ( CLV DTA ) នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ។ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅកាន់អ្នកបំភ្លៃការពិតពីក្រៅប្រទេសថា សម្ដីរបស់អ្នកទាំងនោះ អាចឱ្យអ្នកនៅក្នុងប្រទេសជាប់ពន្ធនាគារបាន។ ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើដាក់ទោសឱ្យធ្ងន់ធ្ងរ ព្រោះការបំភ្លៃមួយចំនួនខុសពីការពិតទាំងស្រុង។
July 23, 2024












