សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីគណនី TikTok ផ្លូវការរបស់សម្តេច
- July 25, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «សូមជម្រាបជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់មេត្តាជ្រាបអំពីគណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនរបស់ខ្ញុំ ដែលមានឈ្មោះថា Manet Hun ដែលប្រើប្រាស់សម្រាប់ទំនាក់ទំនងបន្ថែមជាមួយបងប្អូនទាំងអស់ក្នុងបណ្តាញសង្គមកំពុងមានប្រជាប្រិយភាពនេះ។

ជាមួយគ្នានេះ ខ្ញុំក៏មានរួចហើយអំពីគណនីតិកតុកការងារផ្លូវការ ដែលមានឈ្មោះថា Samdech Thipadei HUN MANET ដែលកំពុងដំណើរការស្របជាមួយនឹងបណ្តាបណ្តាញសង្គមការងារផ្លូវការផ្សេងៗផងដែរ ដូចជា៖ Facebook, Instagram, X, YouTube និង Telegram Channel ដោយមានឈ្មោះតែមួយដូចគ្នា ដើម្បីផ្សព្វផ្សាយអំពីបេសកកម្មការងារ គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសមិទ្ធផលរបស់ជាតិ និងប្រជាជន»។
សម្រាប់គណនីតិកតុកទាំងពីរ គឺសុទ្ធតែមានសញ្ញាធិក ពណ៌ខៀវ សូមបងប្អូន អ៊ំពូមីង ជួយចូលតាមដានផងតាមរយៈតំណភ្ជាប់ខាងក្រោម៖
1 Manet Hun:https://www.tiktok.com/@manethuncambodia (https://www.tiktok.com/@manethuncambodia?_t=8oIwY2s7qeg&_r=1)
2 Samdech Thipadei HUN MANET::https://www.tiktok.com/@dr.hunmanetofcambodia (https://www.tiktok.com/@dr.hunmanetofcambodia?_t=8oIwVO1jxRg&_r=1)


ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






