ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា សម្រេចបើកទូលាយរឿងថតរូបភាព និងសម្លៀកបំពាក់ប្រពៃណីទាំងជាតិ និងអន្តរជាតិ ពុំតម្រូវឱ្យបង់ប្រាក់

    BY Khmernote Media July 25, 2024
    អាជ្ញាធរជាតិអប្សរា សម្រេចបើកទូលាយរឿងថតរូបភាព និងសម្លៀកបំពាក់ប្រពៃណីទាំងជាតិ និងអន្តរជាតិ ពុំតម្រូវឱ្យបង់ប្រាក់

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា​ បានសម្រេចបេីកទូលាយរឿងថតរូបភាព​ និងសម្លៀកបំពាក់ប្រពៃណីទាំងជាតិ និងអន្តរជាតិ ពុំតម្រូវឱ្យបង់ប្រាក់។

    អាជ្ញាធរជាតិអប្សរា សូមជម្រាបជូន សាធារណជនជាតិ និងអន្តរជាតិ ព្រមទាំងប្រតិបត្តិករនានាអំពីសេចក្តីសម្រេចនូវការកែសម្រួលថ្មីដែលពាក់ព័ន្ធនឹង សេវាសាធារណៈផ្លូវការក្នុងរមណីយដ្ឋានអង្គរ ដូចខាងក្រោម៖

    ១.ការថតផ្សព្វផ្សាយក្នុងប្រព័ន្ធបណ្តាញព័ត៌មានសង្គម (Facebook, Youtube, Tik Tok……elc.) ពុំចាំបាច់ដាក់ពាក្យស្នើសុំ ប៉ុន្តែត្រូវចៀសវាងការថតរូបអាសអាភាស និងសកម្មភាពប៉ះពាល់តម្លៃសីលធម៌ និងវប្បធម៌ នៅគ្រប់ផ្នែកទាំងអស់នៃសេវាទូទៅ។

    ២. ការថតរូបក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍ចងក្រង ជាអនុស្សាវរីយ៍ផ្ទាល់ខ្លួនទាំងជាតិ និងអន្តរជាតិ ដោយពុំប្រើប្រាស់ឧបករណ៍ ដ្រូន។ (ពុំចាំបាច់ដាក់ពាក្យស្នើសុំ )
    – អនុញ្ញាតទាំងសម្លៀកបំពាក់ជាតិ ឬ អន្តរជាតិ។
    – សម្លៀកបំពាក់ដែលមានលក្ខណៈ ប្រពៃណីត្រូវបានលើកទឹកចិត្តឱ្យប្រើ ប្រាស់សម្អាងការ ដែលទទួលស្គាល់ ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department

    Share This Post: