- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា តាមការស្រាវជ្រាវរបស់ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានការពារសុវត្ថិភាពបច្ចេកវិទ្យាឌីជីថល នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថលនិងផ្សព្វផ្សាយអប់រំ គិតត្រឹមឆ្នាំ២០២៣ ប្រជាជនកម្ពុជាប្រមាណជាង ១០លាននាក់កំពុងពេញនិយមប្រើប្រាស់កម្មវិធី Telegram ដើម្បីប្រាស្រ័យទាក់ទងគ្នាស្ទើរគ្រប់ស្ថាប័នក្នុងព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមគ្នានេះដែរ យើងសង្កេតឃើញវត្តមានជនឆ្លៀតឱកាស បានប្រើប្រាស់មធ្យោបាយផ្សព្វផ្សាយតាមបណ្តាគ្រុបធំៗដែលមានសមាជិកជាច្រើននាក់ តាមរយៈការប្រើប្រាស់រូបភាព និងវីដេអូអាសអាភាសដោយបង្កប់នូវតំណភ្ជាប់ក្លែងក្លាយ ( Phishing Link) ឬ File ផ្ទុកមេរោគដើម្បីចូលទៅគ្រប់គ្រងគណនី Telegram របស់ជនរងគ្រោះ ក្នុងគោលបំណងផ្ញើសារដែលផ្ទុកមេរោគទៅកាន់គណនីផ្សេងៗទៀត (contact) និងគ្រុប (Group) របស់ជនរងគ្រោះជាដើម។ សូមប្រជាពលរដ្ឋ
July 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះ ឈ្នះ បានសម្រេចប្រគល់រថយន្ត Chevrolet មួយគ្រឿងជូនវិមានឈ្នះ ឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ កាលពីរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់រថយន្តនេះ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលសម្តេចអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ
July 27, 2024 - ព័ត៌មានជាតិសម្ដេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យពង្រឹងការបង្រៀនភាសាខ្មែរ និងគណិតវិទ្យា ដល់សិស្សចាប់តាំងពីថ្នាក់បឋមទៅ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យពង្រឹងការបង្រៀនភាសាខ្មែរ និងគណិតវិទ្យា ដល់សិស្សចាប់តាំងពីថ្នាក់បឋមទៅ ដើម្បីឱ្យសិស្សមានទុនចំណេះដឹង សម្រាប់រៀនសូត្រថ្នាក់ជាបន្តបន្ទាប់ មានភាពងាយស្រួល និងសរសេរអក្សរសាស្ត្រជាតិបានត្រឹមត្រូវ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា៖ «ថ្នាក់បឋមសិក្សា ត្រូវពង្រឹងភាសាខ្មែរ និងគណិតវិទ្យា ហើយម៉ោងរៀនបន្ថែម ឬបំប៉នពេលរសៀល គឺសម្រាប់រម្លឹកមេរៀនដែលបានរៀនពីព្រឹក»។ យ៉ាងណាក៏ដោយ សាលារៀនបឋមសិក្សាក៏មានបញ្ចូលកម្មវិធីសិក្សាភាសាបរទេសមួយចំនួនផងដែរ ប្រយោជន៍ឱ្យសិស្សបានចេះ មានមូលដ្ឋានចំណេះដឹងភាសាបរទេសបន្តិចបន្តួចពីកុមារ។ សូមជម្រាបជូនថា ព្រឹកនេះជាសកម្មភាពក្រៅផ្លូវការលើកទី២របស់
July 27, 2024 - ព័ត៌មានជាតិ
ខេត្ដក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការបង្ហោះព័ត៌មាន “បុរសម្នាក់ធ្វើការនេសាទ យកទង់ជាតិ ព្រះរាជាណាចក្រកម្ពុជា មកជាន់នៅលើទូកនេសាទ” នៅក្នុងទន្លេមុខសាលមហោស្រពខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូន សាធារណជន បងប្អូនប្រជាពលរដ្ឋ ជ្រាបថា បន្ទាប់ពីទទួលបានព័ត៌មានដូចបានចុះផ្សាយខាងលើរួចមក រដ្ឋបាលខេត្ត បានចាត់ឱ្យកម្លាំងមានសមត្ថកិច្ចធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបុរសឈ្មោះ ឃិន ភារម្យ ភេទប្រុស អាយុ ៥២ឆ្នាំ មានទីលំនៅស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ ជាបុគ្គលដែលបានធ្វើសកម្មភាពជាន់លើទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា មកកាន់អធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីសាកសួរបន្តអនុវត្តតាមនីតិវិធី។
July 27, 2024 - ព័ត៌មានជាតិ
ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត បានឱ្យដឹងថា ដោយសារអាកាសធាតុនៅតែបន្តធ្លាក់ភ្លៀង បានធ្វើឱ្យកម្ពស់ទឹកនៅទំនប់វារីអគ្គិសនីកំចាយបានកើនឡើងលើសកម្រិតប្រកាសអាសន្ន អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន ស៊ីណូហាយដ្រូ នឹងបើកទ្វារបង្ហូរទឹកចេញពីអាងស្តុកនារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ អាជ្ញាធរខេត្តកំពត បានឱ្យដឹងថា នាពេលថ្មីៗនេះ ភ្លៀងបានធ្លាក់ជាបន្តបន្ទាប់នៅតំបន់ទំនប់វារីអគ្គិសនីកំចាយធ្វើឱ្យកម្ពស់ទឹកក្នុងអាងស្តុកកើនលើសពី ១៤៨ម៉ែត្រ ដែលជាកម្រិតត្រូវប្រកាសអាន្ន។ ដោយមានការយល់ព្រមពីអាជ្ញាធរអគ្គិសនីកម្ពុជា ដូចនេះ ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ នឹងធ្វើការបើកទ្វារដើម្បីរំដោះទឹកចេញពីអាងស្តុកតាមក្ខណៈបច្ចេកទេស នៅវេលាម៉ោង ៤រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ យោងតាមរបាយការណ៍របស់ក្រុមហ៊ុន ស៊ីណូហាយដ្រូកំចាយ បានបញ្ជាក់នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែកក្កដានេះថា កម្ពស់ទឹកក្នុងអាងស្តុក នៃទំនប់វារីអគ្គិសនីកំចាយមានកម្រិត
July 27, 2024 - ព័ត៌មានជាតិ
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន បានឱ្យដឹងថា ផ្លូវប្រម៉ោយអូរសោម ខេត្តពោធិ៍សាត់ ដែលរងការខូចខាតដោយសារចម្រោះទឹកភ្លៀងខ្លាំងកាលពីថ្ងៃទី២៦ ខែកក្កដា ឥឡូវនេះបានចរាចរណ៍ឡើងវិញហើយ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ។ សូមជម្រាបជូនថា កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ មានករណីបាក់ស្រុតផ្លូវ នៅកំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ ឆ្ពោះទៅឃុំអូរសោម ស្រុកវាលវែង ដែលបង្កឱ្យរាំងស្ទះ ដល់ការធ្វើចរាចរណ៍យានយន្តគ្រប់ប្រភេទ។ ករណីនេះ គឺដោយសារតែមានភ្លៀងធ្លាក់ជាច្រើនថ្ងៃជាប់ៗគ្នា ទើបធ្វើឱ្យបាក់ស្រុតដី នៅលើកំណាត់ផ្លូវជាតិលេខ១០ ដែលកំពុងសាងសង់នេះផ្ទាល់តែម្តង។ ជុំវិញករណីបាក់ស្រុតផ្លូវនេះ ត្រូវបានប្រជាពលរដ្ឋជាអ្នកដំណើរ ធ្វើការស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ច ពិសេសក្រុមហ៊ុនសាងសង់ផ្លូវ មេត្តាចុះជួយសម្រួល ដើម្បីឱ្យពួកគាត់អាចធ្វើដំណើរទៅវិញទៅមក
July 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះ ឈ្មោះ ហ្គ្សាមី (Gaemi) នៅបន្តគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង មានឥទ្ធិពលលើសមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងមកលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់ មកពីទិសនិរតី និងទិសបស្ចិមមានល្បឿនមធ្យម៣,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់
July 27, 2024 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ព្រែកតាតៃថា ស្ថានភាពទឹកព្រែកតាតៃក្នុងរយៈពេល២ថ្ងៃនេះ បានហក់ឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ និងមានការ ជន់លិចតំបន់មួយចំនួននៅតាមបណ្តោយមាត់ព្រែក ដែលបណ្តាលមកពីការបើកបង្ហូរទឹកចេញយ៉ាងគំហុកពីវារីអគ្គិសនី តាតៃ (២.០០០ម/១វិនាទី)រួមទាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងទាំងថ្ងៃទាំងយប់។ មន្ទីរធនធានទឹកខេត្តកោះកុង បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងប្រជានេសាទដែលមានទីលំនៅ និង អាស្រ័យផលនៅតាមបណ្តោយមាត់ព្រែកតាតៃ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ និងការបាត់បង់ខូចខាតទ្រព្យសម្បត្តិបណ្តាលមកពីជំនន់ទឹកព្រែក ដែលអាចកើតមានឡើងជាយថាហេតុ។ មន្ទីរ និងបន្តការតាមដានស្ថានភាពកម្ពស់ទឹកព្រែកតាតៃនេះ ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីប្រែប្រួល ៕ ប្រភព៖ រដ្ឋបាលខេត្តកោះកុង
July 26, 2024 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានដាក់បទបញ្ជាឱ្យយោធិនក្នុងអង្គភាពផ្នែកសឹករងថ្មបាំង ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង ដឹកនាំកម្លាំង រួមទាំងសម្ភារៈ ចុះជួយប្រជាពលរដ្ឋរស់នៅប្របមាត់ស្ទឹង ជាពិសេសគឺចំណុចវាលត្រៀក ស្ថិតក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងបណ្តាលអោយលិចលង់ផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវមួយចំនួនមិនអាចធ្វើដំណើរឆ្លងកាត់បាន។ បច្ខុប្បន្នកម្លាំងយើងបានជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះមកកាន់ទីតាំងដែលមានសុវត្ថិភាព។ ក្នុងនាមមេបញ្ជាការកងឯកភាពសូមចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពរបស់បងប្អូន ក្នុងរដូវ ភ្លៀងធ្លាក់នេះ ៕ ប្រភព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ Royal
July 26, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានផ្តល់ជូនរ៉ឺម៉ក់ម៉ូតូ ១ឈុត និងថវិកាមួយចំនួន ជូនដល់លោក ស៊ូ សាវ៉ាត ដែលជាម្ចាស់រ៉ឺម៉ក រងគ្រោះក្នុងហេតុការណ៍បាក់ដើមឈើទាលរលំសង្កត់លើ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ត្រង់ចំនុចខ្លោងទ្វារទន្លេអុំ ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្នុងខេត្តសៀមរាប។ តាមរយៈការបង្ហោះរបស់ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ដោយសារមានក្តីអាណិត និងទឹកចិត្តមេត្តាករុណា ឯកឧត្តម ប្រាក់
July 26, 2024












