កម្លាំងយោធិន ចុះជួយប្រជាពលរដ្ឋរស់នៅប្របមាត់ស្ទឹង ក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលលិចលង់ដោយជំនន់ទឹកភ្លៀង
- July 26, 2024
ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៤ ក្រោមបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ជួន សុភ័ក្រ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង បានដាក់បទបញ្ជាឱ្យយោធិនក្នុងអង្គភាពផ្នែកសឹករងថ្មបាំង ចំណុះតំបន់ប្រតិបត្តិការសឹករងកោះកុង ដឹកនាំកម្លាំង រួមទាំងសម្ភារៈ ចុះជួយប្រជាពលរដ្ឋរស់នៅប្របមាត់ស្ទឹង ជាពិសេសគឺចំណុចវាលត្រៀក ស្ថិតក្នុងភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងបណ្តាលអោយលិចលង់ផលដំណាំ និងផ្ទះសម្បែងប្រជាពលរដ្ឋ និងផ្លូវមួយចំនួនមិនអាចធ្វើដំណើរឆ្លងកាត់បាន។

បច្ខុប្បន្នកម្លាំងយើងបានជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះមកកាន់ទីតាំងដែលមានសុវត្ថិភាព។ ក្នុងនាមមេបញ្ជាការកងឯកភាពសូមចូលរួមសោកស្តាយចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាសុវត្ថិភាពរបស់បងប្អូន ក្នុងរដូវ ភ្លៀងធ្លាក់នេះ ៕





- Share This Post:






