ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរធនធានទឹកខេត្តកោះកុង អំពាវនាវឱ្យប្រជាពលរដ្ឋ រស់នៅតាមបណ្តោយមាត់ព្រែកតាតៃ ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈជំនន់ទឹកភ្លៀងកំពុងហក់ឡើងគួរឱ្យបារម្ភ

    BY Khmernote Media July 26, 2024
    មន្ទីរធនធានទឹកខេត្តកោះកុង អំពាវនាវឱ្យប្រជាពលរដ្ឋ រស់នៅតាមបណ្តោយមាត់ព្រែកតាតៃ ត្រូវប្រុងប្រយ័ត្នខ្ពស់ ខណៈជំនន់ទឹកភ្លៀងកំពុងហក់ឡើងគួរឱ្យបារម្ភ

    ខេត្តកោះកុង៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានចេញសេចក្តីជូនដំណឹងជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ព្រែកតាតៃថា ស្ថានភាពទឹកព្រែកតាតៃក្នុងរយៈពេល២ថ្ងៃនេះ បានហក់ឡើងក្នុងកម្រិតគួរឱ្យព្រួយបារម្ភ និងមានការ ជន់លិចតំបន់មួយចំនួននៅតាមបណ្តោយមាត់ព្រែក ដែលបណ្តាលមកពីការបើកបង្ហូរទឹកចេញយ៉ាងគំហុកពីវារីអគ្គិសនី តាតៃ (២.០០០ម/១វិនាទី)រួមទាំងក្នុងរយៈពេលប៉ុន្មានថ្ងៃនេះមានភ្លៀងធ្លាក់ខ្លាំងទាំងថ្ងៃទាំងយប់។

    មន្ទីរធនធានទឹកខេត្តកោះកុង បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងប្រជានេសាទដែលមានទីលំនៅ និង អាស្រ័យផលនៅតាមបណ្តោយមាត់ព្រែកតាតៃ សូមមេត្តាប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ និងការបាត់បង់ខូចខាតទ្រព្យសម្បត្តិបណ្តាលមកពីជំនន់ទឹកព្រែក ដែលអាចកើតមានឡើងជាយថាហេតុ។

    មន្ទីរ និងបន្តការតាមដានស្ថានភាពកម្ពស់ទឹកព្រែកតាតៃនេះ ជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីប្រែប្រួល ៕

    ប្រភព៖ រដ្ឋបាលខេត្តកោះកុង

    Share This Post: