ជនរងគ្រោះបានបាត់បង់ជីវិត ក្រោមស្នាដៃជនដៃដល់ ដែលធ្លាប់ធ្វើការសន្តិសុខជាមួយគ្នា
- July 26, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា បុរសម្នាក់ មានឈ្មោះ ទ្រយ កុសល ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ ដែលត្រូវបានជនសង្ស័យឈ្មោះ អ៊ុង វណ្ណា ភេទប្រុស អាយុ ៤៧ឆ្នាំ ធ្លាប់ជាសន្តិសុខជាមួយគ្នាតែត្រូវថៅកែដេញចេញប្រហែលមួយខែមុន បានយកកាំបិតចុងស្រួចចាក់ធ្លាយពោះ គួរឲ្យរន្ធត់ នៅចំណុចស្ថានីយ៍ប្រេងឥន្ធនៈ PTT ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ពេលនេះបានបាត់បង់ជីវិត បន្ទាប់ពីគ្រូពេទ្យព្យាយាមសង្គ្រោះអស់ពីលទ្ធភាព រយៈពេល១សប្តាហ៍ ខណៈជនដៃដល់ កំពុងឋិតក្នុងពន្ធនាគារក្រោមការបង្ក្រាបរបស់អាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌដង្កោ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើរបាយការណ៍ រាយការណ៍ទៅតុលាការ ដើម្បីដាក់បន្ទុកជនសង្ស័យឲ្យបានធ្ងន់ធ្ងរបំផុតតាមកំណត់ច្បាប់៕


ប្រភព៖ Phnom Penh Gendarmerie
- Share This Post:






