ឃាត់ខ្លួនក្មេងស្ទាវ ២នាក់ ករណីកែច្នៃបំពង់ស៊ីម៉ាំងប្រែន បង្កឱ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ
- July 31, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដឹកនាំដោយលោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួនក្មេងស្ទាវកែច្នៃបំពង់ស៊ីម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស បង្កឲ្យមានសម្លេងរំខានដល់ប្រជាពលរដ្ឋ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ចំនួន០២ករណីរួមមាន៖

ករណីទី១៖ នៅចំណុចផ្លូវ១០០៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនក្មេងស្ទាវកែច្នៃបំពង់ម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០១នាក់ និងម៉ូតូ ០១គ្រឿង។
ករណីទី២៖ នៅលើផ្លូវបេតុងបុរីមហាសែនសុខ ភូមិវិមានទ្រុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនក្មេងស្ទាវកែច្នៃបំពង់ម៉ាំងប្រែន ខុសលក្ខណៈបច្ចេកទេស ចំនួន០១នាក់ និងម៉ូតូ០ ១គ្រឿង។
បច្ចុប្បន្ន ម៉ូតូទាំង ០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ចំណែកអ្នកបើកបរម៉ូតូ កម្លាំងជំនាញបានកោះហៅអាណាព្យាបាលមកធ្វើលិខិតធានា និងបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
- Share This Post:






