ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ បន្ថយឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ(ផ្កាយ២) អេង សាវឿន ឱ្យមកនៅត្រឹមថ្នាក់ ពលបាលត្រី
- August 2, 2024
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ បន្ថយស័ក្តិលោកឧត្តមសេនីយ៍ទោ (ផ្កាយ២) អេង សាវឿន អនុប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ មកនៅត្រឹមកូននគរបាល «ពលបាលត្រី» ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
សូមជម្រាបជូនថា លោកឧត្ដមសេនីយ៍ទោ អេង សាវឿន អនុប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទឆបោកប្រាក់ ៥ម៉ឺនដុល្លារ ពាក់ព័ន្ធរឿងរត់ការចូលក្របខណ្ឌនគរបាលជាតិ ៕
ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post: