ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ បោះទុនវិនិយោគធំដោយខ្មែរ និងគ្រប់គ្រងដោយខ្មែរ មិនមាននរណាបំពានលើអធិបតេយ្យភាពខ្មែរបានឡើយ

    BY Khmernote Media August 5, 2024
    សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ព្រែកជីកហ្វូណនតេជោ បោះទុនវិនិយោគធំដោយខ្មែរ និងគ្រប់គ្រងដោយខ្មែរ មិនមាននរណាបំពានលើអធិបតេយ្យភាពខ្មែរបានឡើយ

    ខេត្តកណ្ដាល៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ជាគម្រោង របស់BOT រដ្ឋមិនបានខ្ចីប្រទេសណាដើម្បីយកមកធ្វើនោះទេ។ គម្រោងBOT បានន័យថា ក្រុមហ៊ុនឯកជនធ្វើហើយ ប្រតិបត្តិការ រួចផ្ទេរឱ្យរដ្ឋវិញ។

    ក្នុងឱកាសអញ្ជើញជាអធិបតីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជ» នាព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កូនខ្មែរមានភាគហ៊ុនធំ និងជាអ្នកអនុវត្តនិងគ្រប់គ្រងផ្ទាល់លើគម្រោងព្រែកជីកនេះ។

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា«មកដល់ពេលនេះ គឺខ្មែរក្រុមហ៊ុនក្នុងស្រុកមានភាគហ៊ុនធំ បានន័យថា គម្រោងនេះ យើងអាចរកបានជាគម្រោងដែលវិនិយោគដោយ កូនខ្មែរដែលមានការចូលរួមពីក្រុមហ៊ុនបរទេស ក្នុងមួយផ្នែកតែប៉ុណ្ណោះ»។ ពាក់ព័ន្ធកង្វល់របស់ប្រជាពលរដ្ឋថា ក្រោយព្រែកជីកនេះធ្វើហើយ គឺមួយកំណាត់ទៅខាងត្បូង និងខាងកើត ២០ ទៅ៣០ឆ្នាំទៀតគឺគេលេបយកហើយ។

    សម្ដេចធិបតីអះអាងថា «បាត់បង់ទឹកដីទៅមិនរួចទេ នៅតែជាដែនទឹកដីរបស់យើង យើងបោះបង្គោលរួចហើយ ប្រជាពលរដ្ឋយើងរស់នៅរាប់លាននាក់ហើយ ហើយគ្មានគម្រោងកាត់ឱ្យពីណាគេទេ មានពីណាមកលេបយកខេត្ត នៅខាងកើតឬខាងត្បូងនៃព្រែកនេះទេ» ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: