នគរបាលខណ្ឌកំបូល ឃាត់ខ្លួនសិស្សសាលា ២នាក់ យកមកអប់រំណែនាំ បន្ទាប់ពីបើកម៉ូតូបំពាក់ស៊ីម៊ាំងកែច្នៃ បង្កសម្លេងឮខ្លាំង
- August 6, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ម៉ោងប្រហែល ១១៖០០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានធ្វើការល្បាតក្នុងមូលដ្ឋានដល់ចំណុចផ្លូវបេតុង៤២ស្ថិតនៅ ភូមិត្រពាំងពោធិ៍(សង្កាត់ឪឡោក) ក៏បានឃើញម៉ូតូចំនួន ០១គ្រឿង កំពុងធ្វើដំណើរតាមផ្លូវដោយមានបំពាក់ស៊ីម៊ាំងកែច្នៃសម្លេងឮខ្លាំង ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឃាត់អ្នកបើកបរ និងអ្នករួមដំណើរ រួមទាំងម៉ូតូខាងលើ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោកតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់បំពាក់បំពង់ស៊ីម៊ាំងកែច្នៃទៀត ហើយក៏ឲ្យដោះស៊ីម៊ាំងកែច្នៃចេញ យកបំពង់ស៊ីម៉ាំងដើមមកបំពាក់វិញ។ បន្ទាប់មកបានឲ្យអាណាព្យាបាលមកធានា ដើម្បីត្រឡប់ទៅលំនៅដ្ឋានវិញ៕

- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






