Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា អគ្គនាយកដ្ឋាន កំពុងស៊ើបអង្កេត និងចាត់វិធានការតាមច្បាប់ លើជនខិលខូចក្លែងបន្លំ Logo និងត្រារបស់អគ្គនាយកដ្ឋានពន្ធដារ ដែលប្រើឈ្មោះលោក អេង រតនា ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ។ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមបដិសេធទាំងស្រុង ចំពោះលិខិតជាភាសាអង់គ្លេស ចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ ដែលជនខិលខូចបានក្លែងបន្លំចេញ និងប្រើប្រាស់ឡូហ្គូ (Logo) និងត្រារបស់អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងឈ្មោះ និងហត្ថលេខារបស់លោក អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ។ លិខិតនេះជា លិខិតក្លែងក្លាយ

    August 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ​៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានចេញសេចក្តីជូនដំណឹងស្តីពី វិធានការទប់ស្កាត់ និងដកហូតដីព្រៃ ដែលបានកាប់ទន្ទ្រាន យកធ្វើជាកម្មសិទ្ធិខុសច្បាប់ ក្នុងសហគមន៍តំបន់ការពារធម្មជាតិ គិរីសុខសាន្ត និងសហគមន៍តំបន់ការពារធម្មជាតិអន្លង់ជ្រៃ ស្ថិតក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង បានអង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន និងមកពីបណ្តាខេត្តផ្សេងៗ ចូលមកកាប់ទន្ទ្រានដីព្រៃដោយខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិ “គិរីសុខសាន្ត” និងសហគមន៍តំបន់ការពារធម្មជាតិ “អន្លង់ជ្រៃ” ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ភូមិសាស្ត្រឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង យ៉ាងអនាធិបតេយ្យដែលជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរក្នុងសហគមន៍ តំបន់ការពារធម្មជាតិ ដែលគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង។

    August 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៣៖០០នាទីទាបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើឃាត់ខ្លួនក្រុមក្មេងទំនើង កំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ស្ថិតនៅលើផ្លូវបេតុងស៊ូកាណូ២ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ក្នុងនោះឃាត់ខ្លួនចំនួន១២នាក់ និង ម៉ូតូ ចំនួន០៥គ្រឿងរួមមាន៖ ១-ឈ្មោះ អ៊ូ

    August 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឯកឧត្តម ហេង សួរ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤នេះ បានណែនាំឱ្យពលរដ្ឋខ្មែរ និងពលករដែលកំពុងស្នាក់នៅក្នុងខេត្តជាប់ឆ្នេរសមុទ្រទាំង៥ ឱ្យស្តាប់ការណែនាំរបស់អាជ្ញាធរជប៉ុន។ តាមបណ្តាញសង្គមផ្លូវការ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា “សូមបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅតំបន់ខាងលើ មានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងករណីមានការជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយប្រសិនបើបងប្អូនបានទទួលព័ត៌មានអំពីករណីពលរដ្ឋខ្មែរយើងដែលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយៈហ្វេសប៊ុកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន Royal Embassy of Cambodia in Japan ឬ 080 4689 9374”។ ជាមួយគ្នានេះ ឯកឧត្តម ហេង

    August 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី៥ឈ្មោះ ម៉ារីយ៉ា (Maria) ស្ថិតនៅសមុទ្រចិនខាងកើត ធ្វើឱ្យខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ មានការថយឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៤°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងបស្ចិម មានល្បឿនមធ្យម២,៥០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង

    August 9, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា រសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ កំលាំងផែនប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោយបានទទួលបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការដឹកនាំផ្ទាល់ពីលោកស្រី ឧត្ដមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងបានកិច្ចដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក ចក សម្បត្តិ ព្រះរាជអាជ្ញារង អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ រួមជាមួយក្រឡាបញ្ជីនិងមានការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន បេីកប្រតិបត្ដិការឆ្មក់ចូលបង្រ្កាបរំដោះនារីក្មេងៗមិនទាន់គ្រប់អាយុនៅក្នុងទីតាំងខារ៉ាអូខេ ០១កន្លែងដែលមាន យីហោ បុប្ផាថ្មី ស្ថិតនៅភូមិបាក់ចិញ្ចៀន ឃុំត្រពាំគង

    August 9, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្តីនៃស្ថាប័នកម្លាំងអនុវត្តច្បាប់ ទាំងកម្លាំងនគរបាលជាតិ និងកម្លាំងកងរាជអាវុធហត្ថ បន្តស្រាវជ្រាវ បង្ក្រាបឱ្យបានសកម្ម និងប្រកបដោយប្រសិទ្ធភាពបំផុតលើករណីអំពើជួញដូរមនុស្ស។ ក្នុងនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏ជំរុញឱ្យអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាពិសេសខេត្តជាប់ព្រំដែនសមុទ្រ និងជាប់ព្រំដែនឡាវ ដែលកំពុងមានការប្រឈម ត្រូវបង្កើនការយកចិត្តទុកដាក់លើការងារនេះផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ថ្លែងបែបនេះក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤

    August 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ ក្រសួងអប់រំ សូមជម្រាបជូនថា វិញ្ញាសាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ត្រូវបានកំណត់ដូចខាងក្រោម៖ ១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា ២. សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ប្រធាន

    August 8, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សយារបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម បានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ជាការរួមចំណែកក្នុងការដោះស្រាយ បញ្ហាទំនាស់ ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ។ ឧបនាយករដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងអំឡុងពេលដែលឯកឧត្តម និងមន្ត្រីជំនាញ បានអញ្ជើញចុះសួរសុខទុក្ខ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ចំនួន១៩៨៤០ប័ណ្ណមកពី៣០ភូមិ ស្ថិតនៅឃុំអង្គពពេលនិង ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។ ​ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបន្តថា ការចែកប័ណ្ណកម្មសិទ្ធិជូន ប្រជាពលរដ្ឋនៅពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការដោះស្រាយ

    August 8, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា លោក ទីវ តារារិទ្ធ ក្នុងដំណើរជិះកង់ម្នាក់ឯងពីប្រទេសកម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់អ៊ឺរ៉ុប ដោយគ្រោងប្រើពេល ១ឆ្នាំពេញ ពេលនេះលោកបានទៅដល់ប្រទេសនេប៉ាល់ហើយ។ ក្នុងរយៈពេល ២ខែ (មិថុនា-សីហា) នៃឆ្នាំ២០២៤, យុទ្ធនាការនៃការជិះកង់តែម្នាក់នេះ កៀរគរបានថវិកាចំនួន ១ម៉ឺន ៥ពាន់ដុល្លារអាម៉េរិកហើយ ដើម្បីជួយដល់កុមារកម្ពុជា។ មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ និងពេលកន្លងមក។ សូមស្កេន QR CODE ខាងលើដើម្បីចូលរួមជាមួយយុទ្ធនាការជិះកង់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់អ៊ឺរ៉ុបរបស់ លោក ទីវ

    August 8, 2024