ក្រសួងអប់រំ ប្រកាសវិញ្ញាសានៃមុខវិជ្ជាជម្រើស សម្រាប់ថ្នាក់សង្គម និងវិទ្យាសាស្ត្រ ក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៤
- August 8, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។

ក្រសួងអប់រំ សូមជម្រាបជូនថា វិញ្ញាសាជម្រើសសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ត្រូវបានកំណត់ដូចខាងក្រោម៖
១. សម្រាប់ថ្នាក់វិទ្យាសាស្ត្រ៖ ប្រវត្តិវិទ្យា
២. សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖ ផែនដី និងបរិស្ថានវិទ្យា
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី ប្រធាន ផ្សព្វផ្សាយខ្លឹមសារនៃលិខិតនេះឱ្យបាន ទូលំទូលាយ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ៕



ប្រភព៖ MoEYS Cambodia
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






