អន្តរជាតិ
iPad ស៊េរីថ្មី គែមស្តើង គ្មាន Home ប៊ូតុង នឹងបង្ហាញខ្លួននៅខែក្រោយនេះ
BY Khmernote Media
September 21, 2018
ក្រុមហ៊ុន Apple បានបង្ហាញដោយចៃដន្យនូវផែនការសម្រាប់ iPad ថ្មី ដែលត្រូវបានរំពឹងទុកថាអាចនឹងមកដល់ឆាប់ៗនេះនៅខែក្រោយ។ តាមរយៈព័ត៌មានលេចធ្លាយនេះបង្ហាញថា ក្រុមហ៊ុន Apple នឹងបញ្ចេញ iPad ស៊េរីថ្មីរបស់ខ្លួន ដែលស្រាយចម្ងល់ពាក្យចចាមអារ៉ាមថា ក្រុមហ៊ុននេះគ្រោងនឹងបង្ហាញ iPad Pro ថ្មីនៅក្នុងខែតុលា។
របាយការណ៍ជាច្រើនបានលើកឡើងថា ក្រុមហ៊ុន Apple ត្រៀមខ្លួនបញ្ចេញ iPad Pro ដោយមិនមានប៊ូតុង Home, គែមស្ដើង និងបច្ចេកវិទ្យាស្កែនមុខ Face ID។ សម្រាប់គែមដែលស្ដើងនោះ ក៏វាមិនមែនលាតរហូតដូច iPhone X ដែរ វានឹងសល់ចន្លោះគ្រប់គ្រាន់សម្រាប់បង្កប់ កាមេរ៉ា រន្ធស្ដាប់ត្រចៀក និងសេនស័រផងដែរ ដូច្នេះវាមិនមានម៉ូដសក់ក្បាលឆកដូច iPhone X ទេ៕
អត្ថបទ៖ ឧស្សាហ៍
ប្រភព៖ dailymail


