ព័ត៌មានជាតិ

ជិះកង់ម្នាក់ឯង ២ខែ! លោក ទីវ តារារិទ្ធ កៀរគរថវិកាបានប្រមាណជាង ១ម៉ឺន ៥ពាន់ដុល្លារអាម៉េរិក

BY
Khmernote Media
August 8, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា លោក ទីវ តារារិទ្ធ ក្នុងដំណើរជិះកង់ម្នាក់ឯងពីប្រទេសកម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់អ៊ឺរ៉ុប ដោយគ្រោងប្រើពេល ១ឆ្នាំពេញ ពេលនេះលោកបានទៅដល់ប្រទេសនេប៉ាល់ហើយ។ ក្នុងរយៈពេល ២ខែ (មិថុនា-សីហា) នៃឆ្នាំ២០២៤, យុទ្ធនាការនៃការជិះកង់តែម្នាក់នេះ កៀរគរបានថវិកាចំនួន ១ម៉ឺន ៥ពាន់ដុល្លារអាម៉េរិកហើយ ដើម្បីជួយដល់កុមារកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាគក្នុងយុទ្ធនាការនេះ និងពេលកន្លងមក។ សូមស្កេន QR CODE ខាងលើដើម្បីចូលរួមជាមួយយុទ្ធនាការជិះកង់ពីប្រទេសកម្ពុជា ទៅកាន់ប្រទេសក្នុងតំបន់អ៊ឺរ៉ុបរបស់ លោក ទីវ ដារ៉ារិទ្ធ Travel with Rith—ធ្វើដំណើរជាមួយរិទ្ធិ ៕

ប្រភព៖ មូលនិធិគន្ធបុប្ផាកម្ពុជា – Cambodia Kantha Bopha Foundation

Share This Post: