ព័ត៌មានជាតិ

ក្រុមក្មេងទំនើងចំនួន១២នាក់ បង្ហោះម៉ូតូតាមផ្លូវសាធារណ: ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងដកហូតម៉ូតូ យករក្សាទុកជាបណ្ដោះអាសន្នរយៈពេល ៣ខែ

BY
Khmernote Media
August 9, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០៣៖០០នាទីទាបភ្លឺ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ឯក លៀក ចាន់រាបសា អធិការនគរបាលខណ្ឌជ្រោយចង្វារ បានធ្វើឃាត់ខ្លួនក្រុមក្មេងទំនើង កំពុងបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ស្ថិតនៅលើផ្លូវបេតុងស៊ូកាណូ២ ភូមិព្រែកតាសេក សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងនោះឃាត់ខ្លួនចំនួន១២នាក់ និង ម៉ូតូ ចំនួន០៥គ្រឿងរួមមាន៖
១-ឈ្មោះ អ៊ូ រ៉េនជូ ភេទប្រុស ស្នាក់នៅ ផ្ទះជួល សង្កាត់គោករការ ខណ្ឌព្រែកព្នៅ មុខរបរ សិស្ស។
២-ឈ្មោះ រិទ្ធ ឆៃយ៉ា ភេទប្រុស ស្នាក់នៅ ផ្ទះលេខ៥២ សង្កាត់ខ្មែរលើ ខណ្ឌព្រែកព្នៅ មុខរបរ សិស្ស។
៣-ឈ្មោះ ស៊ុន សុភក្រ្តា ភេទប្រុស ស្នាក់នៅ ភូមិអណ្តូង៣ សង្កាត់គោករកា ខណ្ឌសែនសុខ មុខរបរ សិស្ស។
៤-ឈ្មោះ ស៊ីម ផល្លីស ភេទប្រុស ស្នាក់នៅ ស្រុក កងពិសី ខេត្តកំពង់ស្ពឺ មុខរបរ ចុងភៅ។
៥-ឈ្មោះ ស៊ិន ពេជ្រ ឧត្តម ភេទប្រុស ស្នាក់នៅ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក មុខរបរ សិស្ស។
៦-ឈ្មោះ ជា សុខវី ភេទប្រុស ស្នាក់នៅ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក មុខរបរ លក់ដូរ។
៧-ឈ្មោះ ណា វ៉ាន ភេទប្រុស ស្នាក់នៅ សង្កាត់ពូទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង មុខរបរ លក់ដូរ។
៨-ឈ្មោះ វណ្ណា ដាវីត ភេទប្រុស ស្នាក់នៅ សង្កាត់ព្រែកព្នៅ ខណ្ឌឬស្សីកែវ មុខរបរ នៅផ្ទះ។
៩-ឈ្មោះ មុនី ឬទ្ធីរាជ ភេទប្រុស ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ សិស្ស។
១០-ឈ្មោះ វ៉ាន់ ហុកឡេង ភេទប្រុស ស្នាក់នៅ ភូមិទួលទ្រា ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មុខរបរ សិស្ស។
១១-ឈ្មោះ គង់ សម្បត្តិ ភេទប្រុស ស្នាក់នៅ ភូមិលូ សង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ មុខរបរ លក់ដូរ។
១២-ឈ្មោះ យ៉ាំង រតន:សំបូ ភេទប្រុស ស្នាក់នៅ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ មុខរបរ នៅផ្ទះ។

វត្ថុតាងចាប់យក ម៉ូតូចំនួន០៥គ្រឿង (ម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០២២ ពណ៌ខ្មៅ, ម៉ូតូម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០២២ ពណ៌ខ្មៅ, ម៉ូតូម៉ាកនិច ពណ៌ ស ខៀវ, ម៉ូតូម៉ាកនិច ពណ៌ ស ខៀវ, ម៉ូតូហុងដាសេរីចាស់មិនច្បាស់សេរីឆ្នាំមិនមានខោអាវ មានតែតួម៉ូតូ។ បច្ចុប្បន្នម៉ូតូខាងលើសមត្ថកិច្ចបានដកហូតរក្សាទុកជាបណ្ដោះអាសន្នរយៈពេល ៣ខែ៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: