- Khmernote Media
- ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សត្វកណ្តុរប្រែងត្រូវបានគេ សង្កេតឃើញរស់នៅក្នុងស្រែតាមបែបធម្មជាតិ ដែលអ្នកនិយមបរិភោគ ដាក់អន្ទាក់ ឬប្រើវិធីផ្សេងៗ ដើម្បីបានមកធ្វើម្ហូប ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវបានកសិករ យកមកចិញ្ចឹមក្នុងអាងស៊ីម៉ុង់ ធ្វើជាកណ្តុរខ្វៃ លក់លើទីផ្សារទទួលបានចំណូលកាក់កបគួរសម ក្នុងផ្គត់ផ្គងគ្រួសារ។ ជាក់ស្តែងកសិករមួយរូប ងាកមកប្រកបរបរចិញ្ចឹមកណ្តុរប្រែង ក្នុងសហគមន៍ហាក់ទទួលបានការចាប់អារម្មណ៍ ខណៈបច្ចុប្បន្នមានតម្រូវការច្រើន សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ដែលស្ថិតនៅ ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។ ក្នុងទឹកមុខញញឹមញញែម សម្បុរ ខ្មៅស្រអែម កំពុងមើលថែកន្លែងចិញ្ចឹមកណ្តុរ មិនទំនេរដៃ លោក មុយ រ៉ើន
August 12, 2024 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តរតនគិរី បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន, ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានអញ្ជើញចូលរួមប្រារព្ធពិធីអបអរសាទរ ខេត្តរតនគិរី ដែលជាខេត្តទី៩ ត្រូវបានប្រកាសជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។ អង្គពិធីបានរៀបចំហែពានជ័យលាភីអមដោយផែនមន្រី្តរាជការ ផែនកងកម្លាំងប្រដាប់អាវុធផែន ស.ស.យ.ក ផែនយុវជនកាកបាទក្រហម ផែនយុវជនស្រលាញ់សន្តិភាព ផែនជនជាតិដើមភាគតិច សរុបប្រមាណ១២ផែនចេញពីមុខ សាលាខេត្តឆ្ពោះមករង្វង់មូលនាគព័ន្ធ ក្រុងបានលុង
August 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានអញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា លើវិញ្ញាសាសរសេរលើកទី២ ក្នុងនោះមានបេក្ខជន ៤,៣២១នាក់ ដែលបានប្រឡងជាប់ជាស្ថាពរ ក្នុងវិញ្ញាសាសរសេរលើកទី១ ត្រូវបានចូលរួមការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា វិញ្ញាសាសរសេរលើកទី២ ដែលបានចាប់ផ្តើមនៅម៉ោង ១២៖០០នាទី ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមគ្នាក្នុងពេលតែមួយ។ មិនខុសពីសព្វដងទេ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តែងតែអញ្ជើញកាត់វិញ្ញាសាប្រឡងប្រជែង ដើម្បីធានាថា ការប្រឡងប្រជែង
August 12, 2024 - ព័ត៌មានជាតិ
(ថៃ)៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កីឡាករ ប្រណាំងរថយន្តកម្ពុជា ២រូប រួមមាន៖ កីឡាករ វង្ស គឹមហួត និងហេង បញ្ញា បានប្តេជ្ញាចិត្តខ្ពស់ថា នឹងយកពានឱ្យបាន ពីការប្រណាំងរថយន្តកម្រិតអាស៊ី ដែលមានជើងខ្លាំងៗមកពី១០ប្រទេស។ ការអះអាងបែបនេះ ធ្វើឡើងក្នុងពិធីបើក ការប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គកម្រិតអាស៊ី (Asia Cross Country Rally 2024) នៅខេត្តសូរ៉ាត់ថានី ប្រទេសថៃ កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ អតីតម្ចាស់ពាន class សាំង
August 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយបានអនុវត្តន៍តាមបទបញ្ជាដឹកនាំរបស់ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ បានធ្វើការបង្រ្កាបក្មេងស្ទាវដែលបានកែច្នៃបំពង់ស៊ីម៉ាំងបង្កជាសំឡេង ធ្វេីឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម និងរំខានការរស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលសមាសភាពទាំងអស់នេះបានធ្វើសកម្មភាពជិះនៅលើផ្លូវព្រះនរោត្តម និងតាមបណ្តាលផ្លូវផ្សេងៗទៀតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ។ ជាលទ្ធផល បង្រ្កាបបានម៉ូតូស៊ីម៉ាំងប្រែន(ចំនួន០៤គ្រឿង) យកមករក្សាទុក និងបានអញ្ជើញឪពុកម្តាយអាណាព្យាបាលមកធានា ដោយឱ្យសាម៉ីខ្លួន យកស៊ីម៉ាំងដើម(មកប្តូរ) បានធ្វើការអប់រំ ធ្វើការកិច្ចសន្យា និងបានប្រគល់ម៉ូតូខាងលើឱ្យសាម៉ីខ្លួនយកទៅប្រើប្រាស់វិញ។ ទិសដៅបន្ត អធិការដ្ឋានបានកំពុងជំរុញការខិតខំ និងបង្ការទប់ស្កាតក្មេងទំនើង
August 12, 2024 - ព័ត៌មានជាតិ
ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៨នាក់ ស្រី៦នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន អ្នកកាន់កាប់ល្បែងស៊ីសង និងអ្នកចាត់ចែងល្បែងស៊ីសង (ល្បែងអនឡាញ)។ ក្នុងនោះដែរ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានទទួលពីនាយកដ្ឋានចារកម្ម
August 12, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន អ៊ំពូមីង រស់នៅភូមិកំពង់គោក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ និងបងប្អូនដែលរស់នៅជិតការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងស្លាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងពេលចុះពិនិត្យស្ថានភាពទឹកជំនន់ និងការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹក កាលពីថ្ងៃទី១០ សីហា ២០២៤។ ឆ្លៀតនាឱកាសនោះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក ផ្តល់ការយកចិត្តទុកដាក់ក្នុងការជ្រើសរើសប្រជាពលរដ្ឋដែលស្ម័គ្រចិត្តនៅមូលដ្ឋានដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)។ ជាមួយគ្នានេះ សម្តេចធិនតី ក៏បានជម្រាបប្រជាពលរដ្ឋនៅតំបន់ខាងលើ អំពីផែនការមួយចំនួនរបស់រាជរដ្ឋាភិបាលដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់ រួមទាំងការកសាងទំនប់ស្ទាក់ទឹកកំពង់គោ
August 12, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យស្តីពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចកំណត់អំពីការសុំច្បាប់ និងការអនុញ្ញាតច្បាប់ឈប់គ្រប់ប្រភេទរបស់មន្ត្រីនគរបាលជាតិកម្ពុជា ដើម្បីធានានិរន្តរភាពការងារ ការគ្រប់គ្រង និងការលើកកម្ពស់សុខុមាលភាពមន្ត្រីនគរបាលជាតិកម្ពុជា ប្រកបដោយ ប្រសិទ្ធភាព។ យោងតាមអនុក្រឹត្យ ក្នុងមាត្រា៣ វាក្យសព្ទបច្ចេកទេសសំខាន់ៗដែលប្រើក្នុងអនុក្រឹត្យនេះមាននិយមន័យដូចខាងក្រោម៖ -ច្បាប់ឈប់ប្រចាំឆ្នាំសំដៅដល់ការអនុញ្ញាតឱ្យឈប់ដោយផ្អែកលើសិទ្ធិរបស់មន្ត្រីនគរបាលជាតិកម្ពុជា បន្ទាប់ពីបានតាំងស៊ប់ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា។ -ច្បាប់ឈប់រយៈពេលខ្លី សំដៅដល់ការអនុញ្ញាតឱ្យឈប់ដោយផ្អែកលើមូលហេតុពិតប្រាកដ ដូចជា ការរៀបអាពាហ៍ពិពាហ៍ ការព្យាបាលជំងឺ ការចូលរួមមរណទុក្ខ ជាដើម។ -ច្បាប់ឈប់សម្រាកលំហែមាតុភាព សំដៅដល់ការអនុញ្ញាតឱ្យឈប់ដោយផ្អែកលើសិទ្ធិរបស់មន្ត្រី
August 10, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវបង្រ្កាបលើបទល្មើសឆបោកប្រាក់ តាមរូបភាពលួចចូលគ្រប់គ្រងគណនីហ្វេសប៊ុក (Facebook) និងខ្ចីប្រាក់សាច់ញាតិ មិត្តភក្កិ អាជីវករ ក្រោមការសម្របសម្រួលដោយអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ ការបង្ក្រាបនេះ បានឃាត់ខ្លួនបានជនសង្ស័យ ១រូប ឈ្មោះ ហ.ត ភេទប្រុស ជនជាតិខ្មែរ និងបានសារភាពថា ខ្លួនបានលួងលោម បោកបញ្ឆោត យកអត្តសញ្ញាណអ្នកដទៃទៅបង្កើតគណនីធនាគារ ដើម្បីធ្វើជាមធ្យោបាយទទួលផលនៃបទល្មើសឆបោកប្រាក់ក្រោមរូបភាពខាងលើ។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់នីតិវិធីបន្ត។ នាយកដ្ឋានសូមក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ក្នុងការអូសទាញរបស់ជនមិនស្គាល់អត្តសញ្ញាណ ឱ្យបើកគណនីធនាគារ
August 10, 2024 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងកម្មពិធីដាំកូនឈើ ក្រោមប្រធានបទ «មនុស្សម្នាក់ ដើមឈើមួយដើម» នៅវត្តពោធិរតនារាម(ហៅវត្តត្នោត) ក្នុងស្រុកពោធិ៍រៀង ដែលស្ថិតនៅក្នុងបរិវេណវត្តរតនារាម(ហៅវត្តត្នោត) ក្នុងភូមិត្នោត ឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង។ ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានមានប្រសាសន៍ថា ដើមឈើមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សសត្វ និងផែនដី
August 10, 2024












