ការចិញ្ចឹមសត្វកណ្តុរប្រែងរបស់កសិករ ស្រុកបវេល ទទួលបានចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារ កំពុងកាក់កបគួរសម
- August 12, 2024
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សត្វកណ្តុរប្រែងត្រូវបានគេ សង្កេតឃើញរស់នៅក្នុងស្រែតាមបែបធម្មជាតិ ដែលអ្នកនិយមបរិភោគ ដាក់អន្ទាក់ ឬប្រើវិធីផ្សេងៗ ដើម្បីបានមកធ្វើម្ហូប ប៉ុន្តែបច្ចុប្បន្ននេះ ត្រូវបានកសិករ យកមកចិញ្ចឹមក្នុងអាងស៊ីម៉ុង់ ធ្វើជាកណ្តុរខ្វៃ លក់លើទីផ្សារទទួលបានចំណូលកាក់កបគួរសម ក្នុងផ្គត់ផ្គងគ្រួសារ។

ជាក់ស្តែងកសិករមួយរូប ងាកមកប្រកបរបរចិញ្ចឹមកណ្តុរប្រែង ក្នុងសហគមន៍ហាក់ទទួលបានការចាប់អារម្មណ៍ ខណៈបច្ចុប្បន្នមានតម្រូវការច្រើន សម្រាប់ផ្គត់ផ្គង់លើទីផ្សារ ដែលស្ថិតនៅ ភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ក្នុងទឹកមុខញញឹមញញែម សម្បុរ ខ្មៅស្រអែម កំពុងមើលថែកន្លែងចិញ្ចឹមកណ្តុរ មិនទំនេរដៃ លោក មុយ រ៉ើន ជាអតីត ពលករសំណងនៅប្រទេសថៃ ដោយមើលឃើញការចិញ្ចឹមកណ្តុរនៅប្រទេសថៃ ហើយក៏គិតថាថ្ងៃមួយណាមួយ វិលត្រឡប់មកស្រុកវិញ រករបរមួយសម្រាប់ចិញ្ចឹមគ្រួសារ លោកក៏ផ្តើមចិញ្ចឹម កណ្តុរប្រែង នៅពេលវិលមកស្រុកវិញ ក្នុងឆ្នាំ២០២១។
លោកបន្តការចិញ្ចឹមបណ្តុរ មិនពិបាកនោះឡើយ ដោយយើងរៀបចំជាលូ ឬអាងស៊ីម៉ង ការដាក់ចំណីឱ្យវាស៊ី មួយថ្ងៃម្តង ។រីឯចំណីលោកថា កណ្តុរចិញ្ចឹមវា ស៊ីដូចតែ កណ្តុរស្រែចឹងដែរ។
បច្ចុប្បន្ននេះកសិកររូបនេះ មានអាងសម្រាប់ដាក់កណ្តុរជាង១០០ ហើយលោកចិញ្ចឹមលក់កូន និងសាច់។ ម្យ៉ាងទៀត លោកអាចធ្វើជាកណ្តុរខ្វៃ សម្រាប់អតិថិជន អាចកម្ម៉ងយកទៅបរិភោគបានថែមទៀត។ ក្នុងមួយខែៗ លោកអាចរកចំណូល ជាមធ្យម៥០០ ដុល្លាអាមេរិច ដោយអាចផ្គត់ផ្គង់កណ្តុរសាច់ប្រមាណពី៧០ ទៅ ១០០គីឡូក្រាម ។
លោកបន្តថាបច្ចុប្បន្ននេះ សំបូរអ្នកនិយមបរិភោគសត្វកណ្តុរ ពិសេសកណ្តុរខ្វៃ ដោយសព្វថ្ងៃលោកថា ខ្វះកណ្តុរ ក្នុងការផ្គត់ផ្គង់ ដល់អតិថិជន ហើយសម្រាប់អ្នកចិញ្ចឹមកណ្តុរ លោកទទួលទិញវិញ។ បន្ថែមលើលពីនេះលោក រីករាយនិងចែកបទពិសោធន៍ចិញ្ចឹម មិនថាទិញពីលោក ឬចិញ្ចឹមនៅកន្លែងផ្សេងក្តី ៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






