ព័ត៌មានជាតិ

ចូលរួមឱ្យច្រើនកុះករ! សមាគមសិល្បករខ្មែរ នឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍

BY
Khmernote Media
August 7, 2024

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សមាគមសិល្បករខ្មែរនឹងរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដើម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។

រដ្ឋបាលខេត្តសៀមរាប បានបន្ថែមថា ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។ កម្មវិធីនេះ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាត តូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដើម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ សូមបងប្អូន និងភ្ញៀវទេសចរអញ្ជើញចូលរួមឱ្យបានច្រើនកុះករ ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

Share This Post: