ត្រៀមៗ! ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ”Gumball 3000 Rally” ដែលមានបុគ្គលល្បីៗ មកពីជាង ៥០ប្រទេស នឹងឆ្លងកាត់កម្ពុជា
- August 9, 2024
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងឱកាសនៃជំនួបនេះ លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានារបស់កម្ពុជា និងសុខសន្តិភាពនៅកម្ពុជា។ ក្នុងឱកាសប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួន ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង៥០ប្រទេស នឹងឆ្លងកាត់ប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

ព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា។
សម្តេចធិបតី បានស្វាគមន៍ និងគាំទ្រការរៀបចំនូវព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា។ អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ និងការត្រៀមបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់របស់ប្រជាជនខ្មែរ។
សម្តេចធិបតីក៏បានអរគុណ មូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាលកីឡានៅកម្ពុជាផងដែរ៕







ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






