ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អ៊ំប្រុសម្នាក់ ចាក់សំរាមចេញពីធុងឱ្យហូរតាមទឹកភ្លៀងពីម្សិលម្សិញ ពេលនេះត្រូវបានរដ្ឋបាលខណ្ឌដូនពេញ កោះហៅឱ្យបង់ផាកពិន័យ

    BY Khmernote Media August 9, 2024
    អ៊ំប្រុសម្នាក់ ចាក់សំរាមចេញពីធុងឱ្យហូរតាមទឹកភ្លៀងពីម្សិលម្សិញ  ពេលនេះត្រូវបានរដ្ឋបាលខណ្ឌដូនពេញ កោះហៅឱ្យបង់ផាកពិន័យ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា ក្រោយទទួលបានព័ត៌មានចែកចាយនៅតាមបណ្តាញសង្គមបានបង្ហោះវីដេអូសកម្មភាពលោកអ៊ំប្រុសម្នាក់ បានចាក់សំរាមពីក្នុងធុងសំរាមចូលក្នុងទឹកហូរពេលភ្លៀងធ្លាក់ពីម្សិលម្សិញរួចមក។ នាព្រឹកថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០ៈ០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ អ៊ំប្រុសមកសាកសួរ ហើយគាត់បានអះអាងទទួលស្គាល់ថាពិតជាបានចាក់សំរាមចូលតាមទឹកហូរពេលភ្លៀងធ្លាក់ពិតប្រាកដមែន។

    បន្ទាប់ពីបានធ្វើការសាកសួររួចមក រដ្ឋបាលខណ្ឌបានណែនាំ និងសម្រេចដូចខាងក្រោម៖
    ១-ហាមមិនឱ្យមានការចាក់សំរាមពាសវាលពាសកាល និងត្រូវរៀបចំទុកដាក់សំរាមឱ្យមានរបៀបរៀបរយ។
    ២-ផាកពិន័យគាត់ជាទឹកប្រាក់ចំនួន ៤០០,០០០រៀល ដោយយោងតាមមាត្រាទី៤២ ជំពូកទី៧ នៃអនុក្រឹត្យលេខ ១១៣ អនក្រ.បក របស់ក្រសួងបរិស្ថាន ៕

    ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post: