បុរសម្នាក់ ចូលខ្លួនមកសុំទោស បន្ទាប់ពីនិយាយបំផ្លើសក្នុងវីដេអូថា ភ្លៀងធ្លាក់ខ្លាំង ម៉ូតូចំនួន១២គ្រឿង និងមនុស្ស១២នាក់ បានបាត់ខ្លួនហូរទៅតាមលូ
- August 9, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌដូនពេញ បានឱ្យដឹងថា ក្រោយពីទទួលព័ត៌មានចែកចាយនៅលើបណ្តាញសង្គមបានបង្ហោះវីដេអូ ក្នុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃទី០៨ ខែសីហាម្សិលមិញនេះថា មានម៉ូតូចំនួន ១២គ្រឿង និងមនុស្ស១២នាក់ ដែលបានបាត់ខ្លួនហូរទៅតាមលូ នៅម្ដុំផ្សារកណ្ដាល។

នៅថ្ងៃសុក្រ ៥កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៣៖០០នាទី រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ ម្ចាស់គណនី Chan Vatnaka ឈ្មោះ ពឹម ចាន់ អាយុ ២៩ឆ្នាំ មកសាកសួរ ហើយគាត់បានអះអាងទទួលស្គាល់ថាពិតជាបានបង្ហោះវីដេអូ និងនិយាយថា មានម៉ូតូចំនួន១២គ្រឿង និងមនុស្ស១២នាក់ ដែលបានបាត់ខ្លួនហូរទៅតាមលូ ពិតប្រាកដមែន ហើយបានបកស្រាយថាគាត់គ្រាន់តែថតវីដេអូលេងសើចតែប៉ុណ្ណោះ។
បន្ទាប់ពីបានធ្វើការសាកសួររួចមក រដ្ឋបាលខណ្ឌបានណែនាំដូចខាងក្រោម៖
– ហាមមិនឱ្យមានការថតសកម្មភាពបង្ហោះវីដេអូ នៅតាមបណ្តាញសង្គម ដែលបំផ្លើសការពិតនាំឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងសន្តិសុខសង្គមជាតិឡើយ ៕ ទស្សនាវីដេអូខាងក្រោម៖
ប្រភព៖ រដ្ឋបាលខណ្ឌដូនពេញ
- Share This Post:






