Khmernote Media
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ បានដាក់ចេញវិធានការក្តៅ ដល់មន្ត្រីជំនាញរដ្ឋបាលជលផល និងកម្លាំងចម្រុះ ដែលប្រចាំការនៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកក្រគរ ត្រូវចាត់ការបទល្មើសនេសាទឱ្យអស់ ក្នុងរយៈពេល៧ថ្ងៃ ដោយគិតចាប់ពីចំណុចឃុំកំពង់លួង រហូតដល់ឡូតិ៍អភិរក្សកំពង់ប្រាក់ ហើយលោកនឹងចុះមកពិនិត្យម្តងទៀត នៅថ្ងៃបន្ទាប់។ ឯកឧត្តម អភិបាលខេត្ត ខូយ រីដា បានដាក់ចេញវិធានការបែបនេះ ក្នុងឱកាសចុះពិនិត្យ វាយតម្លៃ និងពង្រឹងកិច្ចការងារបង្ក្រាបបទល្មើសនេសាទ ក្នុងរដូវបិទនេសាទ (រដូវត្រីពងកូន) នៅលើផ្ទៃទឹកបឹងទន្លេសាប

    August 16, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា អភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន បានបន្តធ្វើការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ករណីដែលនៅសេសសល់មួយចំនួន នៅសាលមហាជន សាលាខេត្តកំពត ក្រោយពីទំនាស់ ធំ-តូច ប្រមាណជិត ៣ពាន់ករណីត្រូវបានដោះស្រាយបញ្ចប់ ពិសេសវិវាទដីធ្លីធំៗ (ទំនាស់ដីធ្លីរវាងក្រុមហ៊ុន និលងប្រជាពលរដ្ឋ) ហើយទទួលបានការគាំទ្រពីគ្រប់ភាគី។ មានមតិមុននឹងចាប់ផ្តើមដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នានៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន រហូតដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី

    August 16, 2024
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ បានធ្វើការឃាត់ក្មេងៗសិស្សសាលា ចំនួន០១ក្រុមមានគ្នា០៥នាក់ បន្ទាប់ពីទទួលបានព័ត៌ថា មានករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ នេះបើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ករណីនេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ បានអញ្ជើញឪពុកម្តាយមកធានា និងធ្វើកិច្ចសន្យា ណែនាំអប់រំ មុននិងអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    August 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្តម ឃួង ស្រេង បានបញ្ជាឱ្យប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើជាប្រធាន ដើម្បីចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៅលើក្រុមហ៊ុនឯកជន ដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ខុសលក្ខណៈបច្ចេកទេស ត្រូវពិន័យ ឬដកហូត តាមច្បាប់ភ្លាម តាមលក្ខខណ្ឌដែលបានទទួល ដើម្បី លូ ប្រឡាយទាំងនោះ មានស្ដង់ដារ និងចៀសវាងនូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតទៅទៀត។ ​ឯកឧត្ដម ឃួង ស្រេង បានបញ្ជាបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំស្តី ពីការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ

    August 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យអាជ្ញាធរជាតិអប្សរា បន្តកែសម្រួលការយកប្រាក់ជាថ្មី លើការថតរូបឬវីដេអូ នៅប្រាសាទអង្គរវត្ត បន្ទាប់ពីឃើញមានបញ្ហាចម្រូងចម្រាស រវាងមតិមហាជន ជាមួយអាជ្ញាធរជាតិអប្សរា ទាក់ទិននឹងការកំណត់តម្លៃ ដែលមហាជននៅតែលើកឡើងថា មានតម្លៃថ្លៃ ដោយតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា មានតម្លៃទាបបំផុត ៣០ដុល្លារ រហូតដល់ក្បែរ៥ពាន់ដុល្លារអាម៉េរិក ក្នុង១ថ្ងៃ។ សូមរម្លឹកថា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីសេចក្ដីសម្រេចកែសម្រួល លក្ខខណ្ឌតម្រូវថ្មីទៅនឹងសេវាកម្មថតវីដេអូ និងរូបភាពសន្លឹកនៅក្នុងរមណីយដ្ឋានអង្គរ។ ជាមួយគ្នានោះ អាជ្ញាធរជាតិអប្សរា

    August 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថាសាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាថ្មីបន្ថែមទៀត នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី (AEON MALL SnSk City) ជាន់ទី២ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្កភាពងាយស្រួលដល់សមាជិក ប.ស.ស. និងសាធារណជនទូទៅ មកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស និងដាក់ឯកសារស្នើសុំ ទូទាត់សំណង ប.ស.ស.។ តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នាថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ បានឱ្យដឹង

    August 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការដាក់អោយប្រើអនុវត្តបន្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” សម្រាប់សាធារណៈជន និងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។ យោងតាមសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានដាក់ឱ្យអនុវត្តបន្តគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោ សន្តិភាពកែប” សម្រាប់សាធារណជននិងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានបណ្តោយប្រវែង២ ៧០០ម៉ែត្រ ដូចមានគម្រោងប្លង់ជាឧបសម្ព័ន្ធភ្ជាប់ជាមួយសេចក្តីសម្រេចនេះ ក្នុងនោះមាន៖ -អភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់មានទទឹងប្រវែង៣០ម៉ែត្រ និងតំបន់សុវត្ថិភាពហែលទឹក សមុទ្រកម្សាន្ត

    August 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានរម្លឹកប្រវត្តិសាស្ត្រកម្ពុជាដែលបានបាត់បង់ទឹកដីទៅប្រទេសជិតខាងកន្លងទៅដោយសារខ្មែរបែកបាក់គ្នា ខ្វះសាមគ្គីភាព និងឯកភាពជាតិជាធ្លង់មួយ ទើបធ្វើឱ្យយើងបាត់បង់ទឹកដីគួរឱ្យសោកស្ដាយជាទីបំផុត។ ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៩ នៅវិទ្យាជាតិអប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហានេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា បើយើងនៅតែឈ្លោះគ្នា សង្ស័យគ្នាបន្តទៀត យើងនឹងបន្តបាត់បង់ទឹកដីបន្តទៀត មានតែការរួមគ្នាចូលរួមអភិវឌ្ឍន៍ជាតិឱ្យខ្លាំងទេ ទើបយើងអាចរក្សាទឹកដីយើងបាន។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា«គ្មានបរទេសណាមកប្រឈមមុខជាមួយខ្មែរទេ ប៉ុន្ដែខ្មែកំពុងប្រឈមមុខដាក់ខ្មែរគ្នាឯង។ រឿងនេះ គឺត្រូវឱ្យខ្មែរយោគយល់គ្នា ឯកភាពគ្នា

    August 15, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តារាចម្រៀងរ៉េប វណ្ណដា បានលើកឡើងថា៖ «ក្នុងនាមជាសិល្បករមួយរូបតំណាងឱ្យផលិតកម្មបារមី និង ក្រុមការងារទាំងអស់ ពួកយើងពិតជាមានមោទកភាពបំផុត ដែលត្រូវបានអញ្ជើញជាកិត្តិយសទៅសម្តែងតំណាង ប្រទេសកម្ពុជានៅលើឆាកនៃកម្មវិធីបិទការប្រកួតកីឡា អូឡាំពិករដូវក្តៅ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយពួកយើងនឹងបន្តខំប្រឹងប្រែង ដើម្បីនាំយកសម្លេងតន្ត្រីខ្មែរទៅបង្ហាញឱ្យកាន់តែល្បីរន្ទឺនៅលើឆាកអន្តរជាតិ»។ តារាចម្រៀងវណ្ណដា បានសរសេរនៅលើបណ្តាញសង្គមថា៖ «ក្នុងនាមជាកូនខ្មែរ នេះជាអ្វីដែលខ្ញុំ និងក្រុមការងារតែងតែ ស្រមៃចង់ធ្វើសម្រាប់ប្រទេសកម្ពុជា ហើយឥឡូវនេះគឺ ពិតជារំភើបដែលបានឃើញពុកម៉ែបងប្អូនទាំងអស់ចូលរួម រីករាយសាទរជាមួយគ្នាក្នុងពេលវេលាដ៏មានន័យនេះ»។ ការប្តេជ្ញានេះបានធ្វើជាការឆ្លើយតបចំពោះសម្តេចតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្រី្តដែលបានលើកសរសើរ និងអបអរសាទរចំពោះតារាចម្រៀងវណ្ណដា ដែលបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។ សូមរំលឹកថា កាលពីថ្ងៃទី១២

    August 15, 2024
  • ព័ត៌មានជាតិ

    ខេត្តកោះកុង៖ យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម អេត បូរ៉ាត់ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់សហព័ទ្ធ ជាប្រពន្ធរបស់មន្រ្ដីសាធារណៈ ក៏អាចទទួលបានប្រាក់បំណាច់លំហែមាតុភាពនៅពេលសម្រាលកូនផងដែរ។ ការថ្លែងឡើងបែបនេះក្នុងឱកាសដែល ឯកឧត្តមអគ្គនាយករង អញ្ជើញជាសហធិបតីជាមួយឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម ផៃធូន ផ្លាមកេសន

    August 14, 2024