ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្មេងសិស្សសាលា ១ក្រុម បន្ទាប់ពីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ហៅមកអប់រំ និងធ្វើកិច្ចសន្យា

    BY Khmernote Media August 15, 2024
    ក្មេងសិស្សសាលា ១ក្រុម បន្ទាប់ពីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ ត្រូវបានសមត្ថកិច្ចខេត្តព្រះសីហនុ ហៅមកអប់រំ និងធ្វើកិច្ចសន្យា

    ខេត្តព្រះសីហនុ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ បានធ្វើការឃាត់ក្មេងៗសិស្សសាលា ចំនួន០១ក្រុមមានគ្នា០៥នាក់ បន្ទាប់ពីទទួលបានព័ត៌ថា មានករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ។ នេះបើយោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។

    ករណីនេះ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ១ បានអញ្ជើញឪពុកម្តាយមកធានា និងធ្វើកិច្ចសន្យា ណែនាំអប់រំ មុននិងអនុញ្ញាតឱ្យត្រលប់ទៅផ្ទះវិញ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

    Share This Post: