ព័ត៌មានជាតិ

ប.ស.ស. នឹងបើកសម្ពោធសាខាថ្មីបន្ថែមទៀត នៅផ្សារទំនើប អ៉ីអន ម៉ល សែនសុខ ស៊ីធី ជាន់ទី២

BY
Khmernote Media
August 15, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថាសាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាខាថ្មីបន្ថែមទៀត នៅផ្សារទំនើប អ៊ីអន ម៉ល សែនសុខ ស៊ីធី (AEON MALL SnSk City) ជាន់ទី២ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដើម្បីបង្កភាពងាយស្រួលដល់សមាជិក ប.ស.ស. និងសាធារណជនទូទៅ មកចុះឈ្មោះធ្វើប័ណ្ណ ប.ស.ស និងដាក់ឯកសារស្នើសុំ ទូទាត់សំណង ប.ស.ស.។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ នាថ្ងៃទី១៣ ខែសីហាកន្លងទៅនេះ បានឱ្យដឹង ដើម្បីអបអរពិធីខាងលើ ក្រសួងនឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ដោយមានកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)រាជធានីភ្នំពេញ សហគសហព័ន្ធសិស្ស និស្សិតអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ និងមាន ការចូលរួមគាំទ្រដោយក្រុមហ៊ុន អ៉ីអន ម៉លយបូឌា) ខូអិលធីឌី និងក្រុមហ៊ុនធំៗចំនួន ២០ ដោយផ្តល់ឱកាសការងារជាង ៥ ០០០កន្លែង ដែលយុវជន សិស្ស និស្សិត អ្នកស្វែងរកការងារ អាចមកដាក់ពាក្យ និងសម្ភាសន៍ដោយផ្ទាល់ផងដែរ។

ពិព័រណ៍ការងារនេះ នឹងមានការតាំងបង្ហាញអំពីព័ត៌មានតម្រូវការជ្រើសរើសកម្លាំងពលកម្ម ឱកាសអាហារូបករណ៍ និង កម្មសិក្សាការងារ ពីសហគ្រាស ក្រុមហ៊ុនដែលជាដៃគូសហការ និងគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និង វិជ្ជាជីវៈ ព្រមទាំងបានវេទិកាចែករំលែកចំណេះដឹងសម្រាប់ត្រៀបខ្លួនចូលទីផ្សារការងារ។

ជាមួយគ្នានោះ សាធារណជន នឹងមានឱកាសភ្លក់កាហ្វដលមានរសជាតិឈ្ងុយឆ្ងាញ់ពី Robot Conce ដែលជាស្នាដៃរបស់និស្សិត IVL ហើយ បងប្អូនក៏អាចចូលទស្សនាការប្រគុំតន្ត្រីដោយសេរីនាពេលល្ងាច និងមានឱកាសឈ្នះបានរង្វាន់ជាច្រើនផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: