ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចតេជោ ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលចំពោះ​តារាចម្រៀង​ វណ្ណដា បានលើកតម្កើងមុខមាត់ប្រទេសលើឆាកអន្តរជាតិ

    BY Khmernote Media August 13, 2024
    សម្ដេចតេជោ ហ៊ុន សែន បង្ហាញការភ្ញាក់ផ្អើលចំពោះ​តារាចម្រៀង​ វណ្ណដា បានលើកតម្កើងមុខមាត់ប្រទេសលើឆាកអន្តរជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញការភ្ញាក់ផ្អើល និងអបអរសាទរ ចំពោះតារាចម្រៀង វណ្ណដា សម្រាប់ការបង្ហាញវត្តមានលើឆាកនៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

    សម្ដេចតេជោបានមានប្រសាសន៍ថា សូមអបអរសាទរ និងអរគុណដល់សិល្បករកម្ពុជា កូនប្រុសវណ្ណដា-Vann Da សម្រាប់ការបង្ហាញវត្តមានលើឆាក នៃកម្មវិធីបិទការប្រកួតកីឡាអូឡាំពិករដូវក្តៅ ក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ដោយបានជួយលើកតម្កើងមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ។

    សម្ដេចបន្តថា ពុកពិតជាមានការភ្ញាក់ផ្អើលដែលកូនបានធ្វើកិច្ចការសម្រាប់កិត្តិយសជាតិបែបនេះ។ សូមជូនពរកូនជួបតែសេចក្តីសុខសេចក្តីចម្រើន៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: