សាលាភូមិន្ទរដ្ឋបាល នឹងជ្រើសរើសសិក្ខាកាម រៀនវគ្គខ្លី ជំនាញការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត តាមប្រព័ន្ធអនឡាញ
- August 17, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ បានចេញសេចក្ដីជូនដំណឹងដល់មន្ត្រីរាជការ និងយោធិន ឬមន្ត្រីនគរបាលជាតិ ឱ្យបានជ្រាបថា សម្រាប់ឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល នឹងរៀបចំជ្រើសរើសសិក្ខាកាម ដើម្បីធ្វើការបណ្តុះបណ្តាលរយៈពេលខ្លី វគ្គការតាក់តែងលិខិតរដ្ឋបាល និងលិខិតបទដ្ឋានគតិយុត្ត (រយៈពេល ៣០ម៉ោង) សិក្សាតាមប្រព័ន្ធអនឡាញ។

លក្ខខណ្ឌជ្រើសរើស៖ ត្រូវមានលិខិតតាំងស៊ប់ក្នុងក្របខណ្ឌ ឬលិខិតដែលមានតម្លៃស្មើ។
*ចំនួនសិក្ខាកាមដែលជ្រើសរើសចូលសិក្សា ខាងលើ មានចំនួន មិនលើស ៤០នាក់ ក្នុង១ថ្នាក់
*វេនសិក្សា៖ ថ្ងៃចន្ទ-ពុធ-សុក្រ ឬថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ មន្ត្រីរាជការ និងយោធិន ឬមន្ត្រីនគរបាលជាតិ ដែលមានបំណងសិក្សាវគ្គខាងលើ អាចចុះឈ្មោះសិក្សាតាម រយៈប្រព័ន្ធអនឡាញដោយចូលទៅកាន់តំណភ្ជាប់ចុះឈ្មោះ៖ https://go.gov.khVera/regletterwriting ឬតាមរយៈ QR code ខាងក្រោម ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយត្រូវភ្ជាប់ឯកសារចូល ក្នុងប្រព័ន្ធរួមមាន៖ អត្តសញ្ញាណប័ណ្ណឬសំបុត្រកំណើត និងលិខិតតាំងស៊ប់ក្នុងក្របខណ្ឌ ឬលិខិតដែលមានតម្លៃស្មើ ។
បញ្ជាក់៖
ក. ការទទួលបាន សិទ្ធិចូលសិក្សា៖ បន្ទាប់ពីពិនិត្យត្រឹមត្រូវលើលក្ខខណ្ឌរបស់បេក្ខជនរួចរាល់ សាលានឹងផ្តល់ ព័ត៌មានត្រឡប់ជូនបេក្ខជនតាមរយៈអ៊ីម៉ែលរបស់សាមីខ្លួន ដើម្បីបំពេញលក្ខខណ្ឌបន្តបន្ទាប់ពីក្រុមការងារដែលបានពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានតម្រូវរួចរាល់។
ខ. សាលាភូមិន្ទរដ្ឋបាលនឹងរៀបចំបើកវគ្គនីមួយៗ តាមចំនួនដែលបានកំណត់ខាងលើ ៕

ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia
- Share This Post:






