Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ ក្រសួងព្រះបរមរាជវាំង ប្រកាសបដិសេធចំពោះបុគ្គលម្ចាស់គណនី TIK TOK មានឈ្មោះថា នរោត្តម សូរិយាពង្ស និង ស៊ីសុវត្ថិ សំណាក់វង្ស ដែលបានបង្ហោះចែកចាយប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម ដោយអះអាងជា ព្រះអនុជ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង។ បុគ្គលនេះមិនមែនជាសែស្រឡាយព្រះរាជវង្សានុវង្ស ដែលទទួលស្គាល់ដោយក្រសួងព្រះបរមរាជវាំងឡើយ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះអនុជ បង្កើតតែមួយព្រះអង្គគត់ គឺ សម្តេច នរោត្តម នរិន្ទ្រពង្ស ដែលបានយាងចូលព្រះទិវង្គតតាំងពីឆ្នាំ២០០៣ មកម៉្លេះ។ ក្រសួងព្រះបរមរាជវាំង មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា

    August 21, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត គ្រោងសាងសង់ស្ពានឆ្លងព្រែកកំពង់បាយមួយទៀត ខណៈសមិទ្ធផលទេសចរណ៍ជាច្រើន នឹងលេចចេញជារូបរាងនាពេលខាងមុខ។ ឯកឧត្តម ថ្លែងក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្ត នាសាលសន្និសីទបូកគោ។ ឯកឧត្តម ម៉ៅ ធនិន បានលើកឡើងថា ក្រោយពីមានការអភិវឌ្ឍលើវិស័យទេសចរណ៍ ហើយរដ្ឋបាលខេត្តបានបង្កើតឡើងនូវសមិទ្ធផលទេសចណ៍ជាច្រើនមានដូចជា ឆ្នេរខ្សាច់កម្សាន្ត សួនកម្សាន្ត និងរូបត្រីសេះសមុទ្របាញ់ទឹក បានធ្វើឱ្យកំណើនភ្ញៀវទេសចរបានមកលេងកម្សាន្តច្រើននៅក្នុងខេត្ត។ ហើយដោយសារកំណើនភ្ញៀវទេសចរមកលេងច្រើន បានធ្វើឱ្យមានការកកស្ទះចរាចរណ៍នៅរៀងរាល់ថ្ងៃចុងសប្តាហ៍ ក៏ដូចជាថ្ងៃឈប់សម្រាកបុណ្យជាតិនានា

    August 20, 2024
  • ព័ត៌មានជាតិ

    ខេត្តស្វាយរៀង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឲ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ២៥នាក់ (ស្រី២៣នាក់) ពាក់ព័ន្ធករណី លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន។ ក្នុងនោះដែរ

    August 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា យោងតាមស្ថានភាពវិវត្តនៃធាតុអាកាសនៅក្នុងតំបន់ ជ្រលងសម្ពាធទាបមួយនឹងគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា ហើយទន្ទឹមនឹងនេះ ខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman និងឈូងសមុទ្រថៃ នឹងបង្កើនឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជា។ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដល់សាធារណជនឱ្យបាន ជ្រាបថា៖ ស្ថានភាពខាងលើនេះនឹងបណ្តាលឱ្យព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤

    August 20, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្តាល៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានប្រកាស ដោយទុករយៈពេល១ខែ ឱ្យម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ អនុវត្តន៍កាតព្វកិច្ចរបស់ខ្លួន ក្រោយទទួលការរិះគន់ជាច្រើនពីប្រជាពលរដ្ឋក្នុងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្តង់ដារកំណត់។ យោងតាមសេចក្តីប្រកាស សូមជម្រាបជូន លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត ឱ្យបានជ្រាបថា រដ្ឋបាលខេត្តកណ្ដាល បន្ទាប់ពីបានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹក ស្អាតមិនមានគុណភាពស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លង មកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសារ ប៉ុន្តែបញ្ហានេះអូសបន្លាយរហូត

    August 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា ព្យុះទី៩ឈ្មោះ ជុងដារី (Jongdari) ជាមួយខ្យល់មូសុងនិរតីដែលបក់លើសមុទ្រ Andaman បានកើនឥទ្ធិពល ខណៈសម្ពាធទាបគ្របដណ្ដប់លើឈូងសមុទ្រថៃ ភាគកណ្តាលនៃអាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤៖ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២៣°C និងសីតុណ្ហភាពមធ្យមអតិបរមា៣៥°C។ ខ្យល់បក់ មកពីទិសនិរតី និងអាគ្នេយ៍ មានល្បឿនមធ្យម ២,៣០ម៉ែត្រ/វិនាទី។ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់

    August 20, 2024
  • ព័ត៌មានជាតិ

    ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងឆមាសទី១នេះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល មាន៤ក្រុមហ៊ុនល្បែងស៊ីសង ដែលមានអាជ្ញាបណ្ណ។ បច្ចុប្បន្ននេះនៅតាមរោងកាហ្វេមួយចំនួន មានការលួចលេងល្បែងស៊ីសងខ្លះៗ ដូចជាល្បែងឡូតូ ជល់មាន់ អនឡាញជាដើម ក៏ប៉ុន្តែករណីនេះឲ្យតែកម្លាំងសមត្ថកិច្ចស្រាវជ្រាវដឹង រឺទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋគឺចុះ អនុវត្តបង្ក្រាបភ្លាមតែម្តង។​ នៅក្នុងកិច្ចប្រជុំរៀបចំវិធានការបង្ក្រាបចំពោះអាជីវកម្មល្បែងផ្សងសំណាង ដែលគ្មានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទ កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ កងកម្លាំងគ្រប់ប្រភេទ មន្ទីរអង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការជាច្រើនរូប នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញនេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បញ្ជាឱ្យអាជ្ញាធរមូលដ្ឋានទាំងអស់ អនុវត្តឱ្យបាននូវវិធានការបង្ក្រាបចំពោះអាជីវកម្មល្បែងផ្សងសំណាងដែលគ្មានអាជ្ញាបណ្ណពីគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងល្បែងស៊ីសងគ្រប់ប្រភេទក្នុងមូលដ្ឋានរបស់ខ្លួនឱ្យមានប្រសិទ្ធភាព។

    August 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចបាន ១២,៣៦% ហើយ បន្ទាប់ពីសម្ពោធបើកការដ្ឋានសាងសង់នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា។ បច្ចុប្បន្នសម្រាប់ការងារសសរគ្រឹះចំនួន ៣៦ដើមបានចាក់បេតុងរួច ក្នុងចំណោម ១៥៦ដើម និងចាក់ជើងតាងបាន ៦ ក្នុងចំណោម

    August 20, 2024
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន​ បានឱ្យដឹងថា ឯកឧត្ដម កែ គឹមយ៉ាន តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ឪពុក ម្តាយ និងក្មួយៗ យុវជនទាំងអស់ ដែលពុំបានចូលរៀន មហាវិទ្យាល័យ ហើយពុំទាន់បាន ចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសវិជ្ជាជីវៈ សូមប្រញាប់ប្រញាល់ រួសរាន់មកចុះឈ្មោះ ទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ ដោយមិនបង់ថ្លៃ ហើយក្មួយៗ នឹងមាន ជំនាញមួយពិតប្រាកដដើម្បីចិញ្ចឹមជីវិតនាពេលអនាគត។ ការអំពាវនាវយ៉ាងដូច្នេះរបស់ ឯកឧត្ដម កែ គឹមយ៉ានបានធ្វើឡើងក្នុងឱកាស បានអញ្ជើញ ជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលបច្ចេកទេសតម្លើងបណ្តាញអគ្គិសនី ដល់សិស្សនិងយុវជននៅវិទ្យាល័យជប់វ៉ារី ស្រុកព្រះនេត្រព្រះ

    August 20, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ ដីហុយ ឬផ្សែងហុយដែលមិនអាចឲ្យមើលឃើញច្បាស់ អ្នកបើកបររថយន្ត ត្រូវបើកភ្លើងកូត រក្សាចន្លោះសុវត្ថិភាព ហាមវ៉ាជែងនិងត្រូវបន្ថយល្បឿនបើកបរ។ ដូច្នេះសូមត្រួតពិនិត្យរថយន្តឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមុនពេលធ្វើដំណើរ ដូចជា៖ កង់រថយន្ត ភ្លើងសញ្ញា កម្រិតទឹក ប្រេងម៉ាស៊ីន ប្រព័ន្ធហ្រ្វាំង ផ្លឹតទឹក។ល។ ក្នុងនោះអ្នកបើកបររថយន្ត គួរត្រៀមចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ និងបំពង់ពន្លត់អគ្គិភ័យ ភ្ជាប់តាមរថយន្តរៀងរាល់ពេលធ្វើដំណើរ។ ក្រុមហ៊ុនផ្លូវល្បឿនលឿន សូមធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលធ្វើដំណើរ ជាពិសេសករណីមានសត្វល្អិតច្រើននៅតាមដងផ្លូវដូចជាសត្វមេភ្លៀងជាដើម សូមបន្ថយល្បឿនបើកបរ និងបើកភ្លើងកូត

    August 19, 2024