ព័ត៌មានជាតិ

អភិបាលខេត្តកណ្តាល ទុកពេល១ខែ ឱ្យម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ អនុវត្តន៍កាតព្វកិច្ចរបស់ខ្លួន ក្រោយទទួលការរិះគន់ជាច្រើនពីប្រជាពលរដ្ឋក្នុងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាព

BY
Khmernote Media
August 20, 2024

ខេត្តកណ្តាល៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានប្រកាស ដោយទុករយៈពេល១ខែ ឱ្យម្ចាស់អាជីវកម្មទឹកស្អាតនៅស្រុកស្អាង និងក្រុងតាខ្មៅ អនុវត្តន៍កាតព្វកិច្ចរបស់ខ្លួន ក្រោយទទួលការរិះគន់ជាច្រើនពីប្រជាពលរដ្ឋក្នុងការផ្គត់ផ្គង់ទឹកស្អាតមិនមានគុណភាពស្របតាមស្តង់ដារកំណត់។

យោងតាមសេចក្តីប្រកាស សូមជម្រាបជូន លោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត ឱ្យបានជ្រាបថា រដ្ឋបាលខេត្តកណ្ដាល បន្ទាប់ពីបានទទួលមតិរិះគន់ជាច្រើនពីប្រជាពលរដ្ឋទាក់ទងនឹងការផ្គត់ផ្គង់ទឹក ស្អាតមិនមានគុណភាពស្របតាមស្តង់ដារកំណត់ ទឹកមានសភាពល្អក់ និងប្រើប្រាស់មិនគ្រប់គ្រាន់ ដែលកន្លង មកអាជ្ញាធរ ឃុំ ស្រុក ខេត្ត ធ្លាប់បានដោះស្រាយជាច្រើនលើកជាច្រើនសារ ប៉ុន្តែបញ្ហានេះអូសបន្លាយរហូត មកដល់បច្ចុប្បន្ន។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកស្រី ចាន់ ណារី ម្ចាស់អាជីវកម្មទឹកស្អាត អនុវត្ត កាតព្វកិច្ចរបស់ខ្លួនក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ ក្នុងដែនអាជ្ញាបណ្ណរបស់ខ្លួនឱ្យបានល្អប្រសើរ ដោយទុករយៈពេល ០១ខែ ដើម្បីកែលម្អបញ្ហា និងភាពអសកម្មខាងលើប្រសិនបើមិនកែប្រែ រដ្ឋបាលខេត្តនឹងចាត់ វិធានការច្បាប់តាមនីតិវិធីជាធរមាន ៕

ប្រភព៖ គួចចំរើន/KuochChamroeun

Share This Post: