ព័ត៌មានជាតិ

ចំណុចគួរយល់ដឹងពីការបើកបររថយន្ត លើផ្លូវល្បឿនលឿននៅពេលមានភ្លៀងធ្លាក់

BY
Khmernote Media
August 19, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងករណីមានភ្លៀងធ្លាក់ខ្លាំង ចុះអ័ព្ទ ដីហុយ ឬផ្សែងហុយដែលមិនអាចឲ្យមើលឃើញច្បាស់ អ្នកបើកបររថយន្ត ត្រូវបើកភ្លើងកូត រក្សាចន្លោះសុវត្ថិភាព ហាមវ៉ាជែងនិងត្រូវបន្ថយល្បឿនបើកបរ។ ដូច្នេះសូមត្រួតពិនិត្យរថយន្តឱ្យបានត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយមុនពេលធ្វើដំណើរ ដូចជា៖ កង់រថយន្ត ភ្លើងសញ្ញា កម្រិតទឹក ប្រេងម៉ាស៊ីន ប្រព័ន្ធហ្រ្វាំង ផ្លឹតទឹក។ល។

ក្នុងនោះអ្នកបើកបររថយន្ត គួរត្រៀមចំណាំងផ្លាតពណ៌ក្រហមរាងត្រីកោណ និងបំពង់ពន្លត់អគ្គិភ័យ ភ្ជាប់តាមរថយន្តរៀងរាល់ពេលធ្វើដំណើរ។

ក្រុមហ៊ុនផ្លូវល្បឿនលឿន សូមធ្វើការអំពាវនាវដល់អ្នកធ្វើដំណើរទាំងអស់ សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់នៅពេលធ្វើដំណើរ ជាពិសេសករណីមានសត្វល្អិតច្រើននៅតាមដងផ្លូវដូចជាសត្វមេភ្លៀងជាដើម សូមបន្ថយល្បឿនបើកបរ និងបើកភ្លើងកូត ក្នុងករណីដែលមិនអាចមើលឃើញផ្លូវច្បាស់។
សូមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការទទួលខុសត្រូវ។

លេខទូរស័ព្ទទំនាក់ទំនង៖
– ព័ត៌មានពីសេវាកម្ម និងជំនួយសង្រ្គោះបន្ទាន់៖ 1399 / 092 33 1399 / 098 33 1399

ប្រភព៖ ផ្លូវល្បឿនលឿនភ្នំពេញ – ក្រុងព្រះសីហនុ

Share This Post: