ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆេះឡធ្វើនំ បង្កជាអគ្គិភ័យឆាបឆេះឃ្លាំងផលិតនំមួយកន្លែង ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

    BY Khmernote Media August 21, 2024
    ឆេះឡធ្វើនំ បង្កជាអគ្គិភ័យឆាបឆេះឃ្លាំងផលិតនំមួយកន្លែង ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃ២១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០៣ និង ១៥នាទីទាបភ្លឺ មានករណីអគ្គិភ័យមួយកើតឡើងនៅចំណុចឃ្លាំងផលិតនំ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    អគ្គិភ័យនេះបណ្តាលមកពីមូលហេតុឆេះឡធ្វើនំ បណ្តាលឱ្យឆាបឆេះសំណង់ថ្ម ទំហំ ៥០ x ១០០ ម៉ែត្រ។ ខូចខាតសម្ភារួមមាន៖ ខូចឡដុតនំចំនួន៤ ឆេះឡចំហុយនំចំនួន ២ នឹងសម្ភារមួយចំនួនពុំមានឆេះដល់ផ្ទះអ្នកក្បែរជិតខាងឡើយ។ អគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សរបួសឡើយ។

    អគ្គិភ័យនេះពន្លត់បានទាំងស្រុង នៅវេលាម៉ោង ០៥ និង១៥នាទី ទៀបភ្លឺ នាថ្ងៃខែឆ្នាំដដែល ដោយប្រើប្រាស់រថយន្តការិយាល័យបង្កា និងពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: