- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២៧ ខែសីហានេះ បានបញ្ជាក់ថាមានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះលោកជំទាវ ទៅបង្កើតគណនីតេឡេក្រាម ក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក។ ទាក់ទិននឹងការលើកឡើងខាងលើ លោកជំទាវរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងប្រកាសបដិសេធ មិនទទួលខុសត្រូវចំពោះករណីគណនីនេះ។ តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកជំទាវ ចម និម្មល មានខ្លឹមសារទាំងស្រុងថា៖ «សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះនាងខ្ញុំទៅបង្កើតគណនីតេឡេក្រាម ពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក។ នាងខ្ញុំសូមបញ្ជាក់ថាគណនីនេះជាគណនីក្លែងក្លាយ ដែលមិនមែនជាគណនីផ្ទាល់ខ្លួនរបស់នាងខ្ញុំទេ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។ នាងខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះដែលបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ
August 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ការទទួលពាក្យចុះឈ្មោះចូលរួមប្រកួតកម្មវិធី យុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី ឆ្នាំ២០២៤ នឹងបិទបញ្ចប់ថ្ងៃទី៣០ ខែកញ្ញា ខាងមុខនេះ។ សម្រាប់កីឡាករ កីឡាការិនី ដែលមានបំណងចង់ចូលរួមប្រកួត អាចមកដាក់ពាក្យចូលរួមនៅអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ សូមបញ្ជាក់ផងដែរថា ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្ដេចធិបតី លើកទី១ គ្រោងនឹងធ្វើឡើងនាថ្ងៃទី១៨-២០ ខែតុលា ឆ្នាំ២០២ ៤ដែលជាព្រឹត្តិការណ៍ថ្មី មួយលក្ខណៈបើកទូលាយ ក្នុងការគាស់កកាយ អ្នកលេងគុនខ្មែរ បុរាណគ្រប់ទិសទីទូទាំងប្រទេស បន្ទាប់ពីទទួលបានការគាំទ្រដ៏ខ្ពង់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន
August 27, 2024 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធរួមសហការជាមួយសហគមន៍កសិករប្រើប្រាស់ទឹកបានប្រឹងប្រែង ចុះពិនិត្យជួយដោះស្រាយ និងអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រជាពលរដ្ឋប្រមាណ១៣.០០០ហិកតានៅក្នុងមូលដ្ឋានមួយចំនួនស្រុកក្រុងចំនួន៥ក្នុងខេត្តបន្ទាយមានជ័យ ដែលកំពុងប្រឈមការខូចខាតដោយសារតែខ្វះទឹកនោះ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម អ៊៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសចុះពិនិត្យ និងអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកមង្គលបូរី កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តម អ៊ុំ រាត្រី បានឱ្យដឹងទៀតថា ខេត្តបន្ទាយមានជ័យមាន៥ស្រុក-ក្រុង ដែលកំពុងប្រឈមការខ្វះទឹកបញ្ចូលស្រែបណ្តាលឱ្យដំណាំស្រូវមានការក្រៀមស្វិត ដែលអាចឈានទៅរកការខូចខាតជាបណ្តើរៗ ដែលមានផ្ទៃប្រមាណ១៣.០០០ហិកតា ក្នុងនោះមានស្រុកថ្មពួក ស្រុកស្វាយចេក ស្រុកអូរជ្រៅ ក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី។ ឯកឧត្តមបានគូសបញ្ជាក់ថា ដោយឡែកនៅស្រុកមង្គលបូរីស្រូវដែលកំពុងបូមទឹកបញ្ចូលសង្គ្រោះបានប្រមាណជាង១.០០០ហិកតា ដែលជាប្រភេទស្រូវស្រាល
August 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌៌មាន បានឱ្យដឹងថា តាមការសិក្សារបស់ស្ថាប័ន Mekong Strategic Partners បង្ហាញឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជានឹងអាចក្លាយជាប្រទេសទទួលបានប្រយោជន៍ធំធេងជាងគេពីការផ្លាស់ប្តូរប្រជាសាស្ត្រនៅក្នុងតំបន់ ដោយប្រជាជនវ័យក្មេងពោរពេញដោយថាមពល និងលទ្ធភាពការងារ នឹងមានកំណើនប្រមាណ ២៤ ភាគរយ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈវៀតណាមនឹងមានកំណើនត្រឹមតែ ១ ភាគរយ ប៉ុន្តែថៃត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ២៣ ភាគរយ ហើយចិននឹងធ្លាក់ចុះ ២២ភាគរយ។ ប្រភពដដែលអធិប្បាយថា ២០ ឆ្នាំទៅមុខទៀតនៃកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សក្នុងតំបន់ ត្រូវបានធានា និងពឹងផ្អែកលើកត្តាប្រជាសាស្ត្រ។ ទន្ទឹមនេះ មនុស្សកាន់តែច្រើនក្នុងតំបន់នឹងឈានទៅចូលក្នុងក្រុមអាយុ ៣០-៤៩ ឆ្នាំ ដែលជាក្រុមមួយមានតម្រូវការ
August 27, 2024 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដី បំភ្លឺជូនសាធារណជន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់ បណ្តាញសង្គមហ្វេសប៊ុក និងអ្នកប្រើប្រាស់ Tik Tok មេត្តាជ្រាបថា៖ ក្រោយពីទទួលបានព័ត៌មានអំពីការចុះផ្សាយ របស់សារព័ត៌មាន គេហទំព័រ និង TiK Tok ដែលបានយក វីដេអូរបស់ឈ្មោះ ឡុច វីរៈ បានចុះផ្សាយ និងបង្ហោះ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ដែលមានខ្លឹមសារ៖ «ចិនមានលុយ ខ្មែរសូមអង្វរ នគរបាលចរាចរណ៍
August 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងថា ៖«ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធីបតី ជាការបង្កើនស្មារតីរបស់យុទ្ធគុនទាំងអស់ ដោយមិនសំដៅទៅលើការប្រកួតដើម្បីលាភសក្ការៈទេ ប៉ុន្តែនៅក្នុងការប្រកួតនេះ ក៏មានការរៀបចំប្រាក់រង្វាន់លើកទឹកចិត្តសមរម្យដែរ»។ នៅក្នុងបទសម្ភាសន៍មួយ ថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន ដែលជាអនុប្រធានគណៈកម្មការចំពោះកិច្ចរៀបចំព្រឹត្តិការណ៍យុទ្ធគុនចម្រុះបុរាណខ្មែរ ពានរង្វាន់សម្តេចធិបតី បានគូសបញ្ជាក់ថា ៖«គោលបំណងសំខាន់នៃការរៀបចំព្រឹត្តិការណ៍យុទ្ធគុនខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី គឺដើម្បីបង្រួបបង្រួម និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទូទាំងប្រទេសកាន់តែជ្រួតជ្រាបអំពីយុទ្ធគុនចម្រុះបុរាណដ៏សម្បូរបែប នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងនឹងរៀបចំប្រាក់រង្វាន់ឱ្យសមរម្យ ស្របតាមកាលៈទេសៈនាពេលបច្ចុប្បន្ន
August 27, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការរាជធានីភ្នំពេញ បានឱ្យដឹងថា ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២៤ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីប្លន់យកម៉ូតូ (ប្រើមួកការពារវាយ និងធាក់ប្លន់យកម៉ូតូ) ប្រព្រឹត្តល្មើសនៅចំណុចផ្លូវកប់ស្រូវ ស្ថិតនៅ ភូមិត្រពាំងពោធិ៍
August 27, 2024 - ព័ត៌មានជាតិ
ខេត្តស្ទឹងត្រែង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមរថយន្ត Off- Road កម្ពុជា បានចាប់ផ្តើមពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ជាមួយរថយន្ត Off- Road ចំនួន៣០ គ្រឿងនិងសមាជិក១៥០នាក់ដឹកនាំ ដោយឯកឧត្តម ទៀ ស្យាម ប្រធានក្លឹបមហាគ្រួសាររថយន្ត Off-Road កម្ពុជា, ក្បួនរថយន្ត Off-Road មកពីគ្រប់ខេត្តបានធ្វើដំណើរទៅចូលរួមផ្សព្វផ្សាយពីសក្តានុពលធនធានធម្មជាតិខេត្តទាំងបួន គឺខេត្តក្រចេះ មណ្ឌលគីរី រតនៈគីរី និងខេត្តស្ទឹងត្រែង បានបញ្ចប់ នៅខេត្តស្ទឹងត្រែង ដែលខេត្តភូមិភាគឦសាន កាលពីល្ងាចថ្ងៃទី២៥ ខែសីហា
August 26, 2024 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី តាំង គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់ ចំនួន ០២ករណី ឃាត់ខ្លួនជនជាតិចិនបានចំនួន ១៦នាក់ក្នុងនោះរួមមាន៖ ករណីទី១៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តម៉ាកCAMRY ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដែលមានដឹកជនជាតិចិន ចំនួន ០៤នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២
August 26, 2024 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកស្រី សេង សុជាតិតា នាយិកាក្រុមហ៊ុនមណ្ឌល ខេ រីស៊ត (Mondul K Resort) ដែលកំពុងអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រាបានប្រកាសបើកទទួលប្រជាពលរដ្ឋចូលទស្សនាដោយមិនគិតថ្លៃសំបុត្រ នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា ដល់ខែធ្នូ ឆ្នាំ២០២៤។ ការប្រកាសនេះគឺជាការចូលរួមគាំទ្រប្រសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំដំណើរកម្សាន្តជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤ នៅភាគឦសាន និងចូលរួមផ្សព្វផ្សាយអំពីសក្កានុពលតំបន់ទេសចរណ៍ និងធម្មជាតិផងដែរ។ នាយិការូបនេះ បានគូសបញ្ជាក់ទៀតថា ការអភិវឌ្ឍរមណីយដ្ឋានទឹកជ្រោះប៊ូស្រា គឺជាការវិនិយោគក្រោមក្រុមហ៊ុនដែលមានលោកស្រីជាម្ចាស់ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ក្រុមហ៊ុនក៏បានចុះកិច្ចសន្យាជាមួយអនុគណៈកម្មការវិនិយោគខេត្តមណ្ឌលគិរី នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៥
August 26, 2024












