ព័ត៌មានជាតិ

សមត្ថកិច្ច ឃាត់ខ្លួនជនជាតិចិនចំនួន ១៦នាក់ ករណីលួចឆ្លងដែនដោយខុសច្បាប់ ចូលមកខេត្តព្រះវិហារ

BY
Khmernote Media
August 26, 2024

ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានឱ្យដឹងថា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី តាំង គឹមលេង ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ធ្វើការបង្ក្រាបករណីលួចឆ្លងដែនដោយខុសច្បាប់ ចំនួន ០២ករណី ឃាត់ខ្លួនជនជាតិចិនបានចំនួន ១៦នាក់ក្នុងនោះរួមមាន៖

ករណីទី១៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត បានធ្វើការឃាត់រថយន្តម៉ាកCAMRY ពណ៌ប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AG-8442 ដែលមានដឹកជនជាតិចិន ចំនួន ០៤នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) នៅលើផ្លូវជាតិលេខ៦២ ស្ថិតក្នុងភូមិត្មាតប៉ើយ ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ករណីទី២៖ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញផែនការងារអន្តោប្រវេសន៍ សហការជាមួយកកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារ ឃាត់ខ្លួនជនជាតិចិន ចំនួន ១២នាក់ប្រុស (ពុំមានលិខិតឆ្លងដែន) ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ

Share This Post: