ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកជំទាវ ចម និម្មល បញ្ជាក់ថា មានក្រុមជនខិលខូចយកឈ្មោះលោកជំទាវ ទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ

    BY Khmernote Media August 27, 2024
    លោកជំទាវ ចម និម្មល បញ្ជាក់ថា មានក្រុមជនខិលខូចយកឈ្មោះលោកជំទាវ ទៅបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី២៧ ខែសីហានេះ បានបញ្ជាក់ថាមានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះលោកជំទាវ ទៅបង្កើតគណនីតេឡេក្រាម ក្លែងក្លាយ ពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក។

    ទាក់ទិននឹងការលើកឡើងខាងលើ លោកជំទាវរដ្ឋមន្ត្រី បានណែនាំដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងប្រកាសបដិសេធ មិនទទួលខុសត្រូវចំពោះករណីគណនីនេះ។

    តាមរយៈបណ្តាញទំនាក់ទំនងសង្គម លោកជំទាវ ចម និម្មល មានខ្លឹមសារទាំងស្រុងថា៖ «សូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា មានក្រុមជនខិលខូចមួយចំនួនបានយកឈ្មោះនាងខ្ញុំទៅបង្កើតគណនីតេឡេក្រាម ពាក់ព័ន្ធនឹងការវិនិយោគផ្សេងៗ និងបានផ្ញើសារឆ្លើយឆ្លងទៅកាន់សាធារណៈជននាពេលកន្លងមក។ នាងខ្ញុំសូមបញ្ជាក់ថាគណនីនេះជាគណនីក្លែងក្លាយ ដែលមិនមែនជាគណនីផ្ទាល់ខ្លួនរបស់នាងខ្ញុំទេ។ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។

    នាងខ្ញុំសូមប្រកាសបដិសេធ និងមិនទទួលខុសត្រូវចំពោះករណីគណនីនេះដែលបង្កបញ្ហាឬផលប៉ះពាល់ណាមួយទេ ហើយនាងក៏ខ្ញុំបានធ្វើការដាក់ពាក្យបណ្តឹងស្នើសុំស្ថាប័នមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនក្លែងបន្លំនេះ។ សូមអរគុណចំពោះក្តីស្រឡាញ់ រាប់អានពីសំណាក់ អ៊ំ ពូមីង បងប្អូនទាំងអស់» ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: