នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា កម្ពុជា មិនទាន់រកឃើញករណីជំងឺ អឹមផក ប្រភេទថ្មី Clad 1b នៅឡើយទេ
- August 23, 2024
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានឱ្យដឹងថា រហូតដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ នាយកដ្ឋាន មិនទាន់រកឃើញករណីជំងឺ អឹមផក (mpox) ប្រភេទថ្មី Clad 1b ដែលជាមេរោគឆ្លងខ្លាំងនៅឡើយទេ។
នាយកដ្ឋានកំពុងតាមដានយ៉ាងសកម្មតាមព្រំដែនចេញ-ចូល ទាំងអស់ និងទូទាំងផ្ទៃប្រទេស ។ សូមបងប្អូនរាយការណ៍ជាបន្ទាន់មកលេខ ១១៥ បើជួបករណីសង្ស័យ អឹមផក។
សូមបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៤ នាយកដ្ឋានធ្លាប់បានរកឃើញជំងឺអឹមផកប្រភេទចាស់ (Clade 2) ចំនួន២០ករណី សុទ្ធតែភេទប្រុស និងបានព្យាបាលពីសំណាក់គ្រូពេទ្យជំនាញជាសះស្បើយទាំងអស់ ។ ព័ត៌មានបន្ថែមសូមទាក់ទងលេខ ១១៥


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






