ព័ត៌មានជាតិ

ដំណឹងល្អ! រាជរដ្ឋាភិបាល អនុញ្ញាតឱ្យរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន ១,០០០នាក់

BY
Khmernote Media
August 24, 2024

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ​ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ ចំនួន ១,០០០នាក់ ដែលផែនការចាស់មានត្រឹមតែ ៨០០នាក់។ ការអនុញ្ញាតបន្ថែម ២០០នាក់ទៀតនេះ គឺដើម្បីពន្លឿនការពង្រាយមន្ត្រីកសិកម្មឃុំ តាមបណ្តាខេត្តនានា ពិសេសខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។

សម្រង់ប្រសាសន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារពិសេសស្តីពី «សមិទ្ធផល ១ឆ្នាំ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា» កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ៕

ប្រភព៖ ក្រសួងមុខងារសាធារណៈ Ministry of Civil Service Cambodia

Share This Post: