ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្ហាញនូវបណ្តាញទំនាក់ទំនងសង្គម «Threads APP» ផ្លូវការរបស់សម្តេច

BY
Khmernote Media
August 24, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងប្រធានព្រឹទ្ធសភា បានបង្ហាញនូវបណ្តាញទំនាក់ទំនងសង្គម «Threads APP» ផ្លូវការរបស់សម្តេច ដែលមានឈ្មោះថា Samdech Hun Sen of Cambodia ដោយមាន username : “@hunsencambodia” និង URL : https://www.threads.net/@hunsencambodia ។

សូមប្រជាពលរដ្ឋកម្ពុជា ចូលតាមដាន «follow» បានទាំងអស់គ្នា ដើម្បីទទួលបានព័ត៌មានអំពី សម្តេចតេជោផ្ទាល់ និងអំពីប្រទេសជាតិយើង។ តំណរភ្ជាប់៖ Samdech Hun Sen of Cambodia

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: