ព័ត៌មានជាតិ

លម្អិតករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ៣ខ្នង នៅខណ្ឌប្ញស្សីកែវ

BY
Khmernote Media
August 24, 2024

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅវេលាម៉ោង០៧៖០០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅចំណុចផ្លូវជាតិលេខ៥ ក្រុម២ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យ។

អគ្គិភ័យនេះធ្វើឱ្យឆេះឈើប្រក់សង្ក័សី ទំហំ ៨,៥ម៉ែត្រ X ១៣ម៉ែត្រ ចំនួន ០២ខ្នង រួមទាំងសម្ភារ អស់ទាំងស្រុង ហើយបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះឈើប្រក់ស័ង្កសីចំនួន ០១ខ្នង ខូចខាត២០%។

នៅម៉ោង០៨៖១០នាទីព្រឹក ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១០ឡាន ស្មើនឹង ៤០ម៉ែត្រគូប និងកាណូតពន្លត់អគ្គិភ័យខណ្ឌឫស្សីកែវ ចំនួន ០១គ្រឿង៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: