កីឡាករ-កីឡាការិនី លំដាប់ជួរមុខក្នុងប្រទេសកម្ពុជា ចុះឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលានៅតាមប្រាសាទសំខាន់ៗ ក្នុងខេត្តសៀមរាប
- August 28, 2024
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ កិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា ជាមួយអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា និងសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប រៀបចំទស្សនកិច្ចគុនខ្មែរនៅតំបន់អង្គរ។

ទស្សនកិច្ចកីឡាករគុនខ្មែរមកកាន់តំបន់ប្រវត្តិសាស្រ្តអង្គរ បានដឹកនាំកីឡាករកីឡាការិនីលំដាប់ជួរមុខក្នុងប្រទេសកម្ពុជាទទួលបានមេដាយពីព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ដើម្បីឱ្យពួកគាត់បានឈ្វេងយល់ពីចម្លាក់គុនខ្មែរនៅតាមផ្ទាំងសិលានៅតាមប្រាសាទសំខាន់ៗ មានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម ប្រាសាទព្រះខ័ន៘ ជាសាវតារនៃគុនខ្មែរតាមរយៈចម្លាក់នៅតាមប្រាសាទនានា មានជាយូរលង់ណាស់មកហើយ។ បណ្តុះគំនិតស្មារតីស្រឡាញ់ និងបង្កើនឆន្ទះថែរក្សាការពារ រួមគ្នាចូលរួមផ្សព្វផ្សាយទៅកាន់ពិភពលោក។
ក្នុងដំណើរទស្សនកិច្ចនេះដែរ មានបុរាណវិទូរបស់អាជ្ញាធរជាតិអប្សរា បានធ្វើបទបង្ហាញនៅតាមចម្លាក់នៅតាមប្រាសាទនីមួយៗផងដែរ៕












- Share This Post:






