- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ ស្តីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ ដោយឈប់បាន ២២ថ្ងៃ។ ការឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៥ សរុបមានរយៈពេល២២ថ្ងៃ តាមប្រតិទិន ដូចខាងក្រោម៖ – ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ – ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍
August 31, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តកំពត បានឱ្យដឹងថា នាឡិកាខ្នាតធំ មានកម្ពស់ ៣៥ម៉ែត្រ មុខនាឡិកា មានទំហំអង្កត់ផ្ចិត ៩,៧០ម៉ែត្រ មានរចនាបទបែបខ្មែរ បានសាងសង់រួចរាល់ហើយកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ម្សិលមិញ ដែលមានទីតាំងស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។ នាឡិកាខ្នាតធំ ហើយខ្ពស់ជាងគេនេះគឺសាងសង់ឡើងដើម្បីបង្កើនភាពទាក់ទាញភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិឱ្យមកលេងកម្សាន្តក្នុងខេត្តកំពតកាន់តែច្រើនឡើងបន្ថែមទៀត និងដើម្បីជំរុញសេដ្ឋកិច្ចពលរដ្ឋក្នុងខេត្តឱ្យកាន់តែប្រសើបន្លែមទៀតតាមរយៈវិស័យទេសចរណ៍។ ទន្ទឹមនឹងការសាងសង់នាឡិកាខ្នាតធំ ហើយខ្ពស់ជាងគេនេះរួចរាល់ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ តាមរយៈគេហទំព័ហ្វេសប៊ុកផ្លូវការរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សមិទ្ធផលថ្មីនៅក្រុងកំពត នាឡិកាដ៏ធំ
August 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ មេត្តាជ្រាបថា សហគ្រាស បានទទួលសំណួរ និង មតិយោបល់ជាច្រើនពាក់ព័ន្ធតម្លៃសេវាប្រមូល សំរាម នៅរាជធានីភ្នំពេញ ថាមានការតម្លើងថ្លៃមួយគុណនឹងពីរ។ សហគ្រាស សូមបញ្ជាក់ថា ចំពោះថ្លៃសេវាប្រមូលសំរាម សំណល់រឹង សម្រាប់ខែសីហា ឆ្នាំ២០២៤ ពុំមានការដំឡើងថ្លៃមួយគុណនឹងពីរ ដូចដែលបងប្អូនមួយចំនួនបានភាន់ច្រឡំនោះទេ ជាការពិតនោះ តម្លៃ គឺនៅរក្សាដដែលទៅតាមតារាងតម្លៃ ដែលបានផ្សព្វផ្សាយជូនរួចហើយ។ ថ្លៃសេវាសំរាម ដែលបងប្អូនបានឃើញនៅក្នុងប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) គឺជា៖ -ថ្លៃសេវាសំរាម
August 30, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ពេញ កែម អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែនខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤នេះថា បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារ៣ នៃក្រុងស្ទឹងសែននាំគ្នា គោរពទង់ជាតិ ជារៀលរាល់ព្រឹក។ រដ្ឋបាលក្រុងស្ទឹងសែន បានណែនាំឱ្យក្រុមប្រឹក្សាសង្កាត់ ណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារ៣ នៃក្រុងស្ទឹងសែន ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារៀងរាល់ព្រឹក នៅម៉ោង ៧៖០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុបណ្ដាញនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារកំពង់ធំស្ថិតក្នុងសង្កាត់កំពង់ធំ ផ្សារស្ទឹងសែនស្ថិតក្នុងសង្កាត់កំពុងកប៉ៅ និងផ្សារព្រៃតៅហ៊ូ ស្ថិតក្នុងសង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ក្នុងគោលបំណងលើកស្ទួយទង់ជាតិដែលជាដួងព្រលឹងរបស់ជាតិខ្មែរយើង៕ ប្រភព៖ ក្រសួងព័ត៌មាន រូបភាព៖
August 30, 2024 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ អង្គភាពគយ និងរដ្ឋាករក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាបនិងដុតកម្ទេចទំនិញហាមឃាត់នាំចូល ជាបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួន ៣ករណី ស្មើនឹង ៤ ២៣៩ គីឡូក្រាម ដូចខាងក្រោម៖ ១-ចុងស្លាបមាន់ និងគ្រឿងក្នុងមាន់បង្កក ២៣៩គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករដូង នៃសាខាគយនិងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់បង្កប់ក្នុងទំនិញដទៃ នាំចូលពីប្រទេសថៃ តាមផែស្ងួតដូង។ ២-ជើងទាបង្កក ១
August 30, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានឱ្យដឹងថា នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤នេះ វេលាម៉ោង ៥ល្ងាច សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានសហការជាមួយផ្សារទំនើប អ៉ីអនម៉លមានជ័យ នឹងរៀបចំការសម្តែងទស្សនីយភាពលោ្ខនខោល ដែលជាមរតកវប្បធម៌ខ្មែរ។ ទស្សនីយភាពដួងព្រលឹងជាតិខ្មែរដែលបានចូលជាសម្បត្ដិបេតិកភណ្ឌអរូបីមួយនេះនឹងមានវត្តមាន នៅផ្សារទំនើប អ៊ីអនម៉លមានជ័យ ចុងសប្ដាហ៍នេះ។ ក្រុមសម្ដែងរបស់ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងក្រុមសិល្បៈក្រោមដំបូល បានដកស្រង់ត្រង់ឈុត “នាងសុបនខា” ក្នុងរឿងរាមកេរ្ដិ៍ ត្រង់ដំណើររឿងដែលនាងសិតា ត្រូវបានព្រាត់ពីព្រះរាម ដោយដៃយក្សក្រុងរាពណ៍យកមកបង្ហាញជូនបងប្អូនទស្សនិកជនទូទៅដោយសេរី។ ដូច្នេះសូមកុំភ្លេចចូលរួមទស្សនានិងគាំទ្រទាំងអស់គ្នានៅផ្សារទំនើបអ៊ីអនមានជ័យ (អ៊ីអន៣) នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤នេះ
August 30, 2024 - ព័ត៌មានជាតិ
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ មន្រ្ដីជំនាញនាយកដ្ឋានធារាសាស្ដ្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម ចុះត្រួតពិនិត្យការងារជួសជុលបន្ទាន់ច្រាំងស្ទឹងព្រែកត្នោតបាក់ស្រុត ចំនួន បីទីតាំង ស្ថិតក្នុងភូមិសាស្ត្រស្ទឹងជ្រៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្ដ្រកសិកម្ម បញ្ជាក់ឱ្យដឹងថា នៅជំហានដំបូងនេះក្រសួងបានបញ្ជូនគ្រឿងចក្រដែលរួមមាន អេស្កាវាទ័រ ៣គ្រឿង និងរថយន្តបែនចំនួន ៥គ្រឿង សម្រាប់អនុវត្តការងារជួសជុលបន្ទាន់ច្រាំងស្ទឹងដែលបានបាក់ដាច់ចំនួន
August 30, 2024 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជានិងចង្អុលការពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ កំលាំងជំនាញព្រហ្មទណ្ឌខេត្ដ និងបានកិច្ចសហការដឹកនាំសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ។ កម្លាំងជំនាញបានបើកប្រតិបត្ដិការស្រាវជ្រាវរហូតកំណត់មុខសញ្ញា ជាក្រុមចោរលួចដ៏សកម្មនៅក្នុងភូមិសស្រ្ដាខេត្ដកំពង់ស្ពឺ និងបណ្ដារាជធានី ខេត្តមួយចំនួនទៀតជាក់ស្ដែងប្រតិបត្ដិការខាងលើបានបញ្ចប់នៅថ្ងៃទី២៩ ខែសីហា ខែ២០២៤។ លទ្ធផលសមត្ថកិច្ចឃាត់មុខសញ្ញាសរុប ០៧នាក់រួមមាន៖ ១.ឈ្មោះ ឡាយ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិបាក់ករ ឃុំព្រៃញាតិ ស្រុកគងពិសី ២.ឈ្មោះ ហេង ហេម ហៅ រតនា
August 30, 2024 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ មន្ទីរព័ត៌មានខេត្តសៀមរាប បានឱ្យដឹងថា ក្នុងឱកាសដឹកនាំប្រតិភូពិនិត្យមើលដំណើរការកសិដ្ឋានសូត្រ ក្នុងស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានផ្តល់ពូជដង្កូវនាងមាស និងដើមមនពូជថ្មីៗចំនួន ១.០០០ដើម ជូនដល់កសិដ្ឋានសូត្រ Angkor Silk Farm នៃសិប្បកម្មអង្គរ ស្ថិតនៅភូមិពួកចាស់ ស្រុកពួក ដើម្បីជួយគាំទ្រដល់ការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ហើយការងារនេះក្រសួងបានគាំទ្រតាំងពីខែមីនា ឆ្នាំ២០២៤ រហូតសិប្បកម្មអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង ស្រាវសូត្រ និងតម្បាញ។ ក្នុងឱកាសនោះ ឯកឧត្តម
August 29, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ភាគីចិនបានបង្ហាញភាពកក់ក្ដៅដល់កម្ពុជា តាមរយៈការបន្តឆន្ទៈទទួលអត្តពលិកកម្ពុជាទៅហ្វឹកហាត់សម្រួចសមត្ថភាព ក្នុងការ ត្រៀមឆ្ពោះទៅចូលរួមប្រកួតកីឡាអន្តរជាតិនានា ជាពិសេសត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡាក្នុងពិធីចុះហត្ថលេខាបិទបញ្ចប់គម្រោងជំនួយបច្ចេកទេសកីឡា កម្ពុជា-ចិន ដែលបានរៀបចំឡើងនាព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាជាមួយលោកជំទាវ ជុង ជី(Zhong Jie )អគ្គកុងស៊ុលពាណិជ្ជកម្ម និងសេដ្ឋកិច្ចនៃស្ថានទូតចិនប្រចាំនៅកម្ពុជា។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ទៀតថា ក្នុងនាមលោកស្រី Zhong
August 29, 2024












