ព័ត៌មានជាតិ

បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារ ៣ នៃក្រុងស្ទឹងសែននាំគ្នា គោរពទង់ជាតិ រៀលរាល់ព្រឹក

BY
Khmernote Media
August 30, 2024

ខេត្តកំពង់ធំ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ពេញ កែម អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែនខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មាននៃមន្ទីរព័ត៌មានខេត្តកំពង់ធំនៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤នេះថា បងប្អូនប្រជាពលរដ្ឋ អាជីវករលក់ដូរនៅផ្សារ៣ នៃក្រុងស្ទឹងសែននាំគ្នា គោរពទង់ជាតិ ជារៀលរាល់ព្រឹក។

រដ្ឋបាលក្រុងស្ទឹងសែន បានណែនាំឱ្យក្រុមប្រឹក្សាសង្កាត់ ណែនាំដល់បងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារ៣ នៃក្រុងស្ទឹងសែន ចូលរួមគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជារៀងរាល់ព្រឹក នៅម៉ោង ៧៖០០នាទី តាមប្រព័ន្ធផ្សព្វផ្សាយវិទ្យុបណ្ដាញនៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្នុងនោះមានបងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារកំពង់ធំស្ថិតក្នុងសង្កាត់កំពង់ធំ ផ្សារស្ទឹងសែនស្ថិតក្នុងសង្កាត់កំពុងកប៉ៅ និងផ្សារព្រៃតៅហ៊ូ ស្ថិតក្នុងសង្កាត់ព្រៃតៅហ៊ូ ក្រុងស្ទឹងសែនខេត្តកំពង់ធំ ក្នុងគោលបំណងលើកស្ទួយទង់ជាតិដែលជាដួងព្រលឹងរបស់ជាតិខ្មែរយើង៕

ប្រភព៖ ក្រសួងព័ត៌មាន
រូបភាព៖ ចន្ថា បុណ្យឬទ្ធិ

Share This Post: